Recent Posts

Seo Services

កក្រើកពេញស្រុកកញ្ច្រៀច សង្ក្រាន្តស្រុកខ្ញុំ ពិតជាអស្ចារ្យ

12472586_1719316808313947_7910095710561092220_n


News New: សង្ក្រាន្តស្រុកខ្ញុំ នាទឹកដីស្រុកកញ្ច្រៀច ខេត្តព្រៃវែង ដែលរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកញ្ច្រៀច ដឹកនាំដោយឯកឧត្តម ស សុខា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោក ខៀវ ភារិទ្ធ ប្រធានក្រុមការងារសហភាពសហ ព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ចុះជួយស្រុកកញ្ច្រៀច ។ ពិធីដ៏សប្បាយរីករាយនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហ ព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ឯកឧត្តម ស សុខា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង និងជាអ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងលោកជំទាវ និងឯកឧត្តម ជា សុមេធី គណ:អភិបាល នៃអភិបាលខេត្តព្រៃវែង និងលោកជំទាវ ក្រោមបរិយាកាសយ៉ាងអធិកអធមក្រៃលែង។ កម្មវិធីទាំងមូលបានរៀបចំ តាមបែបប្រពៃណីចូលឆ្នាំខ្មែរ ដោយមានពិធីស្រង់ព្រះ ពិធីស្រង់ទឹកជូនយាយតា និងការលេងល្បែងប្រជាប្រិយខ្មែរគ្រប់ប្រភេទ ព្រមទាំងមានការប្រគុំតន្ត្រី រាំកំសាន្ត និងសិល្ប:កំប្លែងទៀតផង ។ នាឱកាសដ៏សប្បាយរីករាយនោះដែរ ក៏មានដុតភ្លើងគប់ អមដោយបទចម្រៀងយុវជនផងដែរ។ នៅក្នុងរាត្រីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦នេះដែរ ប្រជាពលរដ្ឋ យុវជន យុវនារី រាប់ពាន់ រាប់ម៉ឺននាក់ បានចូលរួមសប្បាយ ទាំងការលេងល្បែងប្រជាប្រិយខ្មែរ រាំកំសាន្ត និងទស្សនាការប្រគុំតន្ត្រី នាទីតាំងវិទ្យាល័យ ព្រះបាទនរោត្តម ស្រុកកញ្ច្រៀច ។


ក្នុងកិច្ចបើកកម្មវិធីនេះ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរចំពោះការរៀបចំ សង្ក្រាន្តស្រុកខ្ញុំ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ថាបានបង្កើតអោយមានបរិយាកាសសប្បាយរីករាយជូនដល់យុវជន និងប្រជាពលរដ្ឋក្នុងស្រុកកញ្ច្រៀចទាំងមូល ។ ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា គោលបំណងនៃការ បង្កើតអោយមានកម្មវិធី សង្ក្រាន្តស្រុកខ្ញុំ នេះ គឺដើម្បីពង្រឹងសាមគ្គីភាពរវាងយុវជន និងយុវជន យុវជន និងប្រជាពលរដ្ឋអោយកាន់តែមានភាពស្និទ្ធស្នាល និងចូលរួមថែរក្សាវប្បធម៌ប្រពៃណីខ្មែរ តាមរយ:ពិធី ស្រង់ទឹកព្រះ ស្រង់ទឹកយាយតា តាំងពិព័ណនំខ្មែរយើង និងការលេងនៅល្បែងប្រជាប្រិយខ្មែរយើង ព្រមទាំងការរាំកំសាន្តជាចង្វាក់រាំវង់ រាំក្បាច់ សារាវ៉ាន់ ជាដើម ដែលសុទ្ធសឹងជាចង្វាក់ប្រពៃណីខ្មែរយើងផងដែរ ។ ជាងនេអទៅទៀត ការបង្កើតឡើងនូវកម្មវិធីនេះ ឯកឧត្តម ស សុខា បានបន្ថែមថា វាបានអូសទាញយុវវ័យយើងមួយចំនួនតូច ដែលចូលចិត្តភាពភ្លើតភ្លើន និងឈានទៅរកភាពជាក្មេងទំនើង អោយត្រឡប់មករក ការសាមគ្គី ស្រលាញ់រាប់អានគ្នាទៅវិញទៅមក ព្រមទាំងអូសទាញយុវវ័យយើងអោយមានចាប់អារម្មណ៍នឹងប្រពៃណីខ្មែរ ល្បែងប្រជាប្រិយខ្មែរ ជាដើម។


News New សង្កេតឃើញថា ទាំងយុវជន យុវនារី និងប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមក្នុងកម្មវិធី សង្ក្រាន្តស្រុកខ្ញុំ នៅពេលនោះ សុទ្ធតែមានភាពសប្បាយរីករាយ និងពេញចិត្តកម្មវិធីនេះយ៉ាងខ្លាំងក្លាបំផុយ៕


12935235_781205878676638_1811753590_n


12935411_781205905343302_444159033_n


12968679_781205792009980_1012630285_n


12472587_1719316308313997_4059108769007539995_n


12920993_781205682009991_537719045_n


12919310_781205758676650_1348078092_n


12966155_781205735343319_1010763779_n


12966775_781205745343318_1933231598_n


12921088_781205098676716_215489915_n


12957133_781205085343384_585380088_n


1947787_1719316541647307_5602699478584993550_n


11217570_1719316451647316_4159252943803758938_n


12376866_218627711836783_531019850232116756_n


12472586_1719316808313947_7910095710561092220_n


12924599_218627608503460_2180562270914563448_n


12919639_1719317364980558_6721402300019374524_n


12321457_1063133430414596_7666612625945103320_n


12439472_1063133293747943_5481005982416652724_n (1)


កក្រើកពេញស្រុកកញ្ច្រៀច សង្ក្រាន្តស្រុកខ្ញុំ ពិតជាអស្ចារ្យ កក្រើកពេញស្រុកកញ្ច្រៀច សង្ក្រាន្តស្រុកខ្ញុំ ពិតជាអស្ចារ្យ Reviewed by Unknown on 8:52:00 PM Rating: 5

No comments:

Powered by Blogger.