Recent Posts

Seo Services

លោក ទូច វណ្ណ: ប្រធានអង្គការសបី គោរពជូនពរសម្តេច ស ខេង និងលោកជំទាវ

12916736_1995500204009136_4953225686797415314_o


News New: ក្នុងឱកាសដ៏បវរសួស្តីជ័យមង្គលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៦០ នាថ្ងៃទី១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ តាងនាមប្រធាន អនុប្រធាន និងមន្ត្រី ព្រមទាំងសមាជិកនៃអង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន ហៅអង្គការសបីទាំងអស់ និងក្នុងនាមរូបខ្ញុំបាទផ្ទាល់ សូមគោរពជូនពរជ័យ សិរីសួស្តី ជ័យមង្គល បវរមហាប្រសើរ និងវិបុលសុខគ្រប់ប្រការជូនចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់បំផុត។ យើងខ្ញុំទាំងអស់គ្នា សូមលើកដៃព្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ទេវតាឆ្នាំថ្មី ឆ្នាំវក អារក្សអ្នកតាដ៏មានបារមីគ្រប់ទិសទី សូមជួយគ្រងអភិបាលការពារ និងប្រោះព្រំប្រសិទ្ធិពរជ័យ បវរសួស្តី ជូនសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី  ចៅប្រុស ចៅស្រី សូមទទួលបានសុខភាពល្អបរិបូរណ៍ កំលាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍប្រទេសជាតិមាតុភូមិកម្ពុជាអោយកាន់តែសំបូរសប្បាយរុងរឿងតរៀងទៅ។


ជាថ្មីម្តងទៀត នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គការសបីទាំងអស់ និងក្នុងនាមខ្ញុំបាទផ្ទាល់ ខ្ញុំសូមប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងមហាផ្ទៃ ស៊ីវិល នគរបាល និងថ្នាក់ដឹកនាំក្រោមជាតិទូទាំងប្រទេស សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ: អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។សូមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ មេត្តាទទួលនូវគារវភក្តីភាពដ៏ខ្ពង់ខ្ពស់ និងស្មោះស្ម័គ្របំផុតអំពីយើងខ្ញុំ។


សូមគោរពជូនពរពី៖ ខ្ញុំបាទ ទូច វណ្ណ: ប្រធានអង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន និងមន្ត្រី ព្រមទាំងសមាជិកទូទាំងប្រទេស


ScreenHunter_04 Apr. 10 17.47

លោក ទូច វណ្ណ: ប្រធានអង្គការសបី គោរពជូនពរសម្តេច ស ខេង និងលោកជំទាវ លោក ទូច វណ្ណ: ប្រធានអង្គការសបី គោរពជូនពរសម្តេច ស ខេង និងលោកជំទាវ Reviewed by Unknown on 6:03:00 PM Rating: 5

No comments:

Powered by Blogger.