Wednesday, April 20, 2016

អត់ទឹកពិបាកទ្រាំជាងអត់បាយ! អភិបាលខេត្តកំពត ដឹកជញ្ជូនទឹកចែកប្រជាពលរដ្ឋប្រើប្រាស់


13051618_1754005411479303_767038214323918405_n


News New: រយ:ពេល ២ថ្ងៃនេះ គឺថ្ងៃទី២០ និងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ លោក ចាន់ ចេស្តា អភិបាលនៃគណ:អភិបាលខេត្តកំពត បានដឹកនាំកំលាំងដឹកជញ្ជូនទឹក ចែកជូនប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួន ដែលជួបការខ្វះខាតទឹកប្រើប្រាស់។ក្នុងនោះ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ម្សិលម៉ិញនេះ លោកបានដឹកនាំកំលាំងដឹកជញ្ជូនទឹកទៅចែកជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ស្ថិតក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត និងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះដែរ លោកអភិបាលខេត្ត ចាន់ ចេស្តា ក៏បានដឹកនាំកងកម្លាំងប្រដាប់អាវុធដឹកជញ្ជូនទឹកចែកជូនដល់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ប្រមាណជាង ១០០០គ្រួសារ ស្ថិតនៅក្នុងឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។




បើយោងតាមសកម្មភាពនេះ បញ្ជាក់ថា ខេត្តកំពត កំពុងតែប្រឈមទៅនឹងបញ្ហាខ្វះខាតទឹកប្រើប្រាស់គួរអោយបារម្ភណាស់។ យើងខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំខេត្ត នឹងរកដំណោះស្រាយធ្វើយ៉ាងណា ជួយសម្រួលដល់បញ្ហាកង្វះទឹកប្រើប្រាស់នេះ ជូនប្រជាពលរដ្ឋក្នុងខេត្តកំពតទាំងមូល ពិសេសតំបន់ដែលខ្វះខាតទឹក តាមរយ:ការ ជីកជាស្រះ ជាអណ្តូង ឬតប្រព័ន្ធទឹកស្អាត ទៅតាមលទ្ធភាពដែលអាចធ្វើបាន ជាក់ជាមិនខានឡើយ៕

13012628_1753624081517436_2025510750407921978_n

13062546_1754005264812651_8977932112983692301_n

12998770_1753624018184109_7512078637553408393_n

13007111_1754005478145963_2959462131877211913_n

12994308_1753623951517449_6561739855774959968_n



0 comments:

Post a Comment