Recent Posts

Seo Services

លោក ប៉ា សុជាតិវង្ស គោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ នៃការបាត់បង់លោក ទៀន ករុណា

13071738_1024696464233425_1730729232019665951_o


News New: លោក ប៉ា សុជាតិវង្ស អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយឯក ទៀន ករុណា និងបានសំដែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ។ នៅក្នុងនោះដែរ លោក ប៉ា សុជាតិវង្ស បានសរសេរបង្ហោះខ្លឹមសារក្នុង Face book របស់លោក ដែលមានខ្លឹមសារថា " ក្នុងឱកាសដ៏ក្រៀមក្រំនេះ ក្នុងនាមគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមចូលរួមសម្ដែងនូវការសោកស្ដាយ អាឡោះអាល័យក្រៃលែងជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព និងសូមវាយតម្លៃខ្ពស់ចំពោះគំរូវីរភាព នៃការលះបង់របស់លោកអនុសេនីយ៍ឯក ទៀន ករុណា ដែលបានទទួលមរណភាព ក្នុងប្រតិបត្តិការបង្រ្កាប ក្រុមជួញដូរគ្រឿងញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។
ជាមួយនឹងទុក្ខសោកដ៏សែនក្រៀមក្រំនេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ឯក បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ"៕


13072836_1024696460900092_4099083878880996193_o


13072647_1024696457566759_574113676220719150_o


13064517_1024696467566758_7076830000140227189_o

លោក ប៉ា សុជាតិវង្ស គោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ នៃការបាត់បង់លោក ទៀន ករុណា លោក ប៉ា សុជាតិវង្ស គោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ នៃការបាត់បង់លោក ទៀន ករុណា Reviewed by Unknown on 3:22:00 AM Rating: 5

No comments:

Powered by Blogger.