Recent Posts

Seo Services

សង្ក្រាន្តខេត្តខ្ញុំ កក្រើកពេញខេត្តព្រៃវែង លោក ស សុខា ឆ្នាំក្រោយនឹងរៀបចំអោយបានច្រើនទូទាំងខេត្តព្រៃវែង

13006509_1695828540695117_1245961180951034454_n


News New: សង្ក្រាន្តខេត្តខ្ញុំ ដែលបានប្រារព្វធ្វើនៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់លាវ លើទឹកដីខេត្តព្រៃវែង កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ ពិត ជាបានធ្វើអោយយុវជន យុវនារី និងប្រជាពលរដ្ឋខ្មែរ រាប់ម៉ឺននាក់ទូទាំងខេត្តព្រៃវែង ទទួលបាននូវភាពសប្បាយរីករាយ ។ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ: អភិបាលខេត្តព្រៃវែង និងលោកជំទាវ បានចូលរួមសំដែងភាពសប្បាយរីករាយជាមួយយុវជន យុវនារី និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីនោះ ក្នុងនាមឯកឧត្តមជាអាជ្ញាធរដែនដី និងរៀបចំកំលាំងការពារសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរបំផុតផងដែរ។ ចំណែកឯកឧត្តម ស សុខា ក្នុងនាមជាអ្នកបង្កើតអោយមានកម្មវិធីនេះឡើង និងជាអ្នកដឹកនាំកម្មវិធី លោកបានបង្ហាញនូវស្នាមញញឹមប្រកបដោយក្តីសប្បាយរីករាយបំផុតជាមួយយុវជន យុវនារី និងប្រជាពលរដ្ឋទាំងអស់ក្នុងទឹកដីខេត្តព្រៃវែង ក្នុងតួនាទីឯកឧត្តមជា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ដែលជា និច្ចកាលឯកឧត្តម តែងតែយកចិត្តទុកដាក់គិតអំពីសុខទុក្ខ និងរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ និងយុវជន យុវនារីទូទាំងខេត្តព្រៃវែងគ្រប់ពេលវេលា។ជាងនេះទៅទៀត ឯកឧត្តមសន្យាថា នឹងរៀបចំកម្មវិធី សង្ក្រាន្តនេះ ទាំងទីរួមខេត្តព្រៃវែង និងបណ្តាលស្រុកមួយចំនួនទៀតទូទាំងខេត្តព្រៃវែង នាឆ្នាំក្រោយទៀត។ នាឱកាសដ៏សប្បាយរីករាយនោះដែរ ឯកឧត្តម ស សុខា ក៏បានផ្តាំផ្ញើផងដែរ ដល់យុវជន យុវនារី និងប្រជាពលរដ្ឋទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នក្នុងការធ្វើចរាចរណ៍ ទាំងការបើកបរសូមអោយមានការគោរពច្បាប់ចរាចរណ៍ មានការយល់យោគអធ្យាស្រ័យគ្នាទៅវិញទៅមកក្នុងនាមជាខ្មែរឈាមជ័រតែមួយ និងចំពោះអ្នកថ្មើរជើងក៏ត្រូវមានការប្រុងប្រយ័ត្នក្រែងគេបើកបរមកប៉ះពារធ្វើអោយយើងគ្រោះថ្នាក់ដោយយថាហេតុណាមួយ។នៅក្នុងឱកាសនោះផងដែរឯកឧត្តម ស សុខា និងឯកឧត្តម ជា សុមេធី ក៏បានជូនពរជ័យ សិរីសួស្តី ជ័យមង្គល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំវក ខាងមុខនេះ សូមអោយប្រជាពលរដ្ឋ និងយុវជន យុវនារី  ទាំងអស់ទូទាំងខេត្តព្រៃវែង សមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។


សូមបញ្ជាក់ថា កម្មវិធីសង្ក្រាន្តខេត្តខ្ញុំនេះ បានចាប់ផ្តើមពីម៉ោង២:០០រសៀល ដោយមានការលេងល្បែងប្រជាប្រិយខ្មែរគ្រប់ប្រភេទ និងមានការប្រគុំតន្ត្រីដ៏ធំ ដែលមានការចូលរួមសំដែងដោយ កញ្ញា សុគន្ធ នីសា លោក ព្រហ្ម ម៉ាញ និងតារាល្បីៗជាច្រើនរូបទៀត ក្នុងបរិយាកាសយ៉ាងសប្បាយរីករាយ ដោយមានការរាំកំសាន្តជាចង្វាក់ប្រពៃណីខ្មែរ ព្រមទាំងសំលេងគងរំពងប្រកបដោយភាពសប្បាយរីករាយពីសំណាក់អ្នកទស្សនារាប់ម៉ឺននាក់ផងដែរ៕


12991040_1600795063580354_22729689307443809_n


12932780_1695827947361843_580884433930936094_n


12936625_1695827520695219_3327404823294798322_n


12974305_1695827904028514_9072605002909513007_n


12472617_482332761958165_4820945606465049511_n


12961459_482332625291512_8717347931263784229_n


13000288_1695827537361884_1999495336057482278_n


13006509_1695828540695117_1245961180951034454_n


12963368_1712459202329072_7545885299442091811_n


13006701_1712459108995748_9183340657392768982_n


12985570_1695827480695223_668950392337907821_n


12274488_1712459048995754_4595719736804109483_n


941315_1712459162329076_7045416156597015959_n


12983422_587542518080747_4145016913397245147_o


12974501_1712458882329104_5566017499224447215_n


12963661_1695828310695140_5403031774413727951_n


12990972_1695828477361790_3865181240129552025_n


12967496_587542188080780_3060793203764626742_o

សង្ក្រាន្តខេត្តខ្ញុំ កក្រើកពេញខេត្តព្រៃវែង លោក ស សុខា ឆ្នាំក្រោយនឹងរៀបចំអោយបានច្រើនទូទាំងខេត្តព្រៃវែង សង្ក្រាន្តខេត្តខ្ញុំ កក្រើកពេញខេត្តព្រៃវែង លោក ស សុខា
ឆ្នាំក្រោយនឹងរៀបចំអោយបានច្រើនទូទាំងខេត្តព្រៃវែង Reviewed by Unknown on 7:46:00 PM Rating: 5

No comments:

Powered by Blogger.