Friday, April 22, 2016

លោក ឃួន ស្រេង ប្រជុំបន្ទាន់ ពិភាក្សាគម្រោងស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី២ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍

13076594_558701550977268_7967253453053356252_n


News New: ដោយមានការកកស្ទះចរាចរណ៍តាមបណ្តាផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ ដែលជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅ មក បំពេញភារកិច្ចការងារ ឬជួញដូរ ធ្វើអាជីវកម្មផ្សេងៗនោះ  នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នេះ លោក ឃួង ស្រេង អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំមួយជាបន្ទាន់ ដើម្បីពិភាក្សាជាមួយសួនឧស្សាហកម្មវឌ្ឍនៈ អំពីគម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី២ ដែលមានប្រវែងជាង ១៦គីឡូម៉ែត្រ ចេញពីដើមទីនៃផ្លូវជាតិលេខ៥ (កប់ស្រូវ) កាត់តាមស្តុបផ្សារដីហុយ ឆ្ពោះទៅចោមចៅ និងឆ្លងកាត់ខណ្ឌដង្កោឆ្ពោះទៅតាខ្មៅ ដោយបញ្ចប់នៅផ្លូវជាតិលេខ២។គោលបំណងធំ ក្នុងការស្ថាបនាផ្លូវថ្មីប្រវែងជាង ១៦គីឡូម៉ែតនេះ គឺដើម្បីបញ្ចៀសបញ្ហាកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ របស់ប្រជាពលរដ្ឋយើង។ ជាលទ្ធផលក្នុងកិច្ចប្រជុំនេះ អង្គប្រជុំ បានសម្រេចធ្វើរបាយការណ៍ បញ្ជូនទៅគ្រប់ក្រសួងពាក់ព័ន្ធ ដើម្បីធ្វើការសម្រេចបន្ត៕

13062447_558701687643921_8309256409574188012_n


13007174_558701630977260_5076739968241489283_n


13010841_558701660977257_6255555374348402612_n


13010735_558701704310586_7764844213460600943_n


13040928_558701584310598_1492130128548192948_o


 

0 comments:

Post a Comment