Recent Posts

Seo Services

តើព្រះមហាក្សត្រ សំរេចបែបណា ដែលអ្នកតំណាងរាស្ត្រសង្គ្រោះជាតិ ៥៣រូប ស្នើសុំជួយពន្លត់កំដៅនយោបាយនោះ?

13077020_1094544587268940_4350138484761513635_n (1)

News New:ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ ក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិចំនួន ៥៣រូប បានក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំព្រះអង្គជួយព្រះរាជអន្តរាគមន៍ ដើម្បីពន្លត់បញ្ហាកំដៅនយោបាយនៅកម្ពុជា ពេលបច្ចុប្បន្ន ដោយមានការចុះហត្ថលេខាអ្នកតំណាងរាស្ត្រចំនួន ៥៣រូប ក្នុងនោះមានទាំងលោក កឹម សុខា ផងដែរ។ ដែលក្នុងនោះ អវត្តមានតំណាងរាស្ត្រ ២រូបទៀតគឺ លោក សម រង្សី និងលោក អ៊ុំ សំអាន ។


ក្នុងលិខិតនោះអត្ថន័យ និងខ្លឹមសារថា " នាពេលថ្មីៗនេះ មានការចាប់ខ្លួនអ្នកនយោបាយ សកម្មជនការពារបរិស្ថាន សមា ជិកព្រឹទ្ធសភា អ្នកតំណាងរាស្ត្រ ហើយមានការរឹតត្បិតអង្គការសង្គមស៊ីវិល និងសហជីព តាមរយ:ការធ្វើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្តីពីសហជីព ព្រមទាំងមានការគំរាមកំហែងចាប់ខ្លួនមន្ត្រីអង្គការសង្គមស៊ីវិលនានានៅក្នុងប្រទេសកម្ពុជា និងមានការដាក់ពាក្យបណ្តឹងប្តឹងអ្នកវិភាគមួយចំនួនទៀតផង ជាហេតុធ្វើអោយស្ថាន ការណ៍នយោបាយនៅកម្ពុជាបច្ចប្បន្នមានភាពកាន់តែធ្ងន់ធ្ងរទៅៗ ដែលអាចធ្វើអោយមានគ្រោះថ្នាក់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ស្ថានការណ៍ដុនដាបពេលនេះ បើគ្មានដំណោះស្រាយទាន់ពេលវេលាទេ នឹងធ្វើអោយប្រទេសកម្ពុជាដើរថយក្រោយ វិលតៅរកអតីតកាលជាមិនខាន ដោយសារស្ថាប័នជាតិកំពូលៗដូចជា ស្ថាប័នរដ្ឋសភា ស្ថាប័នតុលាការ និងស្ថាប័នរដ្ឋមួយចំនួន មានដំណើរការមិនប្រក្រតី និងបាត់បង់ឯករាជ្យភាពរបស់ខ្លួន លើកលែងតែស្ថាប័នព្រះមហាក្សត្រប៉ុណ្ណោះ ដែលទ្រង់មានឯករាជ្យភាព និងព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណ:អោយមានភាពទៀងទាត់។អាស្រ័យដូចបានទូលថ្វាយខាងលើនេះសូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការ: ដ៏ខ្ពង់ខ្ពស់ ទ្រង់ព្រះមេត្តាមានព្រះរាជតម្រិះស្របតាមមាត្រា៩ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើយ៉ាងណាអោយស្ថានការណ៍វិលទៅរកភាពធម្មតាវិញ ដោយព្រះរាជានុគ្រោះ" ។


តាមរយ:លិខិតស្នើសុំព្រះរាជអន្តរាគមន៍របស់ក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិទាំង ៥៣រូបនេះ តើព្រះមហាក្សត្រ ទ្រង់នឹងសំរេចព្រះទ័យបែបណា?

13087827_1094544577268941_5513313146719616003_n

13077020_1094544587268940_4350138484761513635_n (1)

13119098_1094544590602273_9013541621373938564_n

13100788_1094544593935606_5059115056106792662_n

13082615_1094544580602274_6470553269424349872_n
តើព្រះមហាក្សត្រ សំរេចបែបណា ដែលអ្នកតំណាងរាស្ត្រសង្គ្រោះជាតិ ៥៣រូប ស្នើសុំជួយពន្លត់កំដៅនយោបាយនោះ? តើព្រះមហាក្សត្រ សំរេចបែបណា ដែលអ្នកតំណាងរាស្ត្រសង្គ្រោះជាតិ ៥៣រូប
ស្នើសុំជួយពន្លត់កំដៅនយោបាយនោះ? Reviewed by Unknown on 12:41:00 AM Rating: 5

No comments:

Powered by Blogger.