Recent Posts

Seo Services

នគរបាលអន្តោប្រវេសន៍ទុកពេល ១០ថ្ងៃ អោយជនបរទេសអន្តោប្រវេសន៍មកបង្ហាញឯកសារ បើមិនដូច្នោះ.......

12994565_1589582974686087_8344914959942254668_n

News New: នគរបាលអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានចេញសារប្រកាសទុកពេលវេលា ១០ថ្ងៃអោយជនបរទេសអន្តោសប្រវេសន៍ទាំងអស់ ដែលកំពុងស្នាក់នៅជាយូរមកហើយ ក្នុងខណ្ឌចំនួន ៨ របស់រាជធានីភ្នំពេញ ត្រូវមកបង្ហាញឯកសាររដ្ឋបាល និងលិខិតស្នាមនានា ជាពិសេសប័ណ្ណជំរឿនជនបរទេសអន្តោប្រវេសន៍ ឆ្នាំ២០០២ ប៣ របស់ខ្លួន ហើយបើផុតរយៈពេល ១០ថ្ងៃនេះទៅ បើជនបរទេសអន្តោប្រវេសន៍ណាមិនព្រមមកបង្ហាញឯកសារ និងលិខិតស្នាមនោះទេ ។ ពេលនោះ កំលាំងនគរបាលអន្តោប្រវេសន៍  នឹងតាមចាត់វិធានការឃាត់ខ្លួន និងបណ្ដេញជនបរទេសទាំងនោះ ទៅប្រទេសដើមកំណើតវិញដោយគ្មានករណីលើកលែងជាដាច់ខាត។ ជាងនេះទៅទៀត នៅក្នុងពិធីប្រកាសសមាសភាពមន្ត្រីចុះជំរឿនជនបរទេសអន្តោប្រវេសន៍ នៅក្នុងខណ្ឌចំនួន ៨ របស់រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា ការចុះចាត់វិធានការជំរឿនស្ថិតិជនបរទេសអន្តោប្រវេសន៍ គឺធ្វើឡើងដើម្បីបង្កើនវិធានការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ ដែលស្នាក់នៅ និងប្រកបមុខរបរក្នុងព្រះរាជាណា ចក្រកម្ពុជា អោយមានភាពត្រឹមត្រូវ  គ្រប់គ្រងធ្វើយ៉ាងណាអោយជនបរទេសអន្តោប្រវេសន៍ទាំងអស់ ត្រូវមកបង់ពន្ធអាករអោយបានត្រឹមត្រូវឡើងវិញ ក៏ដូចជា ការចាត់នូវវិធានការយ៉ាងតឹងរ៉ឹងចំពោះជនបរទេសអន្តោប្រវេសន៍ ដែលមកស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាខុសច្បាប់ផងដែរ៕

ប្រភព៖ Facebook
នគរបាលអន្តោប្រវេសន៍ទុកពេល ១០ថ្ងៃ អោយជនបរទេសអន្តោប្រវេសន៍មកបង្ហាញឯកសារ បើមិនដូច្នោះ....... នគរបាលអន្តោប្រវេសន៍ទុកពេល ១០ថ្ងៃ អោយជនបរទេសអន្តោប្រវេសន៍មកបង្ហាញឯកសារ
បើមិនដូច្នោះ....... Reviewed by Unknown on 2:44:00 AM Rating: 5

No comments:

Powered by Blogger.