Wednesday, April 27, 2016

លោក ស សុខា "ផ្លូវស្អាតជានិច្ច ជាស្នាដៃរបស់ខណ្ឌ"




1614297_1653375394940432_7972409579394413140_o

News New: កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ម្សិលម៉ិញនេះ លោក ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាយុវជនមួយរូប បានសរសេរបង្ហោះនូវខ្លឹមសារមួយតាមទំព័រFacebook របស់លោក ដែលមានចំណងជើងថា "ផ្លូវស្អាតជានិច្ច ជាស្នាដៃរបស់ខណ្ឌ" ដែលមានខ្លឹមសារដូចខាងក្រោម៖
-បន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកដាក់ផែនការឲ្យមានការជួសជុលផ្លូវដែលខូចខាតជាប្រចាំនោះ យើងខ្ញុំសង្កេតឃើញថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់វិធានការជួសជុលផ្លូវ (ពេលយប់) ជាបន្តបន្ទាប់តាមបណ្ដាខណ្ឌក្នុងរាជធានីភ្នំពេញ។
-ក្នុងនាមខ្ញុំផ្ទាល់ និងជាតំណាងប្រជាជនផងនោះ ខ្ញុំសូមលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេស អាជ្ញាធរតាមបណ្ដាខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ មេត្តាបង្កើនល្បឿនក្នុងការស្ថាបនាផ្លូវគ្រប់ប្រភេទក្នុងមូលដ្ឋាន ឫលើកផែនការទៅថ្នាក់លើក្នុងករណីហួសសមត្ថភាព និងលទ្ធភាពរបស់ខ្លួន។
-ដោយឡែកពីនេះ ចំពោះផ្លូវគ្រប់ប្រភេទក្នុងខណ្ឌណាមួយនោះ ទោះជាផ្លូវស្ថិតក្រោមគម្រោងសាងសង់ ឫមិនស្ថិតក្រោមគម្រោងរបស់ខ្លួនក្ដី ខ្ញុំនៅចង់ឲ្យតាមខណ្ឌនីមួយៗ ធ្វើជាអ្នកមើលថែទាំ និងជួសជុលជាប្រចាំ ដើម្បីបម្រើសេវាសាធារណៈដល់អ្នកធ្វើដំណើរ, កាត់បន្ថយគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុណាមួយ ដោយសារគ្រលុកតូចធំតាមដងផ្លូវ។ ជាងនេះទៅទៀត ក៏ក្នុងបំណងបង្ហាញអំពីការទទួលខុសត្រូវក្នុងនាមជាអាជ្ញាធរដែនដី ដែលទទួលសិទ្ធិអំណាចពីអាជ្ញាធរថ្នាក់លើផងដែរ។
-ទន្ទឹមនឹងការដាក់ផែនការជួសជុលជាប្រចាំរាល់ការខូចខាតផ្លូវនោះ ខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំដែរថា តាមបណ្ដាខណ្ឌទាំងអស់ ក៏នឹងដាក់ផែនការគ្រប់គ្រងសណ្ដាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវថែមទៀត ដូចជា ការឈប់-ចតតាមដងផ្លូវ, ការយកចិញ្ចើមផ្លូវធ្វើការជីវកម្ម, ការសង់សំណង់នានារំលោភចំណីផ្លូវ, និងការដ្ឋានតាមដងផ្លូវ ដែលនាំឲ្យស្ទះចរាចរណ៍ និងអាចមានគ្រោះថ្នាក់ណាមួយដល់អ្នកដំណើរ។ ម្យ៉ាងទៀត បញ្ហាអនាម័យ បរិស្ថានតាមដងផ្លូវ ក៏ជាប្រធានបទរបស់ខណ្ឌ ដែលអាចបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ផងដែរ ជាអាទិ៍ បញ្ហាសម្រាម, កាកសំណល់, ស្លឹកឈើជ្រុះតាមដងផ្លូវ, គំនរសម្រាមតាមដងផ្លូវ, ខ្សាច់ ឫដី ធ្លាក់ពី រថយន្តដឹកជញ្ជូន និងបញ្ហាទឹកដក់ ទឹកលិចតាមដងផ្លូវជាដើមទៀត។
-ជាការរំពឹងទុកដោយការជឿជាក់ ខ្ញុំពិតជាមានសុទិដ្ឋនិយមលើអាជ្ញាធរខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ ក្នុងការបង្កើនសោភ័ណ្ឌភាពខណ្ឌ ដែលជាធាតុផ្សំធ្វើឲ្យសោភ័ណ្ឌភាពរាជធានីភ្នំពេញទាំងមូលស្រស់បំព្រង មានបរិស្ថានល្អ គួរជាទីគាប់ចិត្តពីប្រជាជនយើង ពិសេសពីភ្ញៀវអន្តរជាតិ ដែលកំពុងចាប់អារម្មណ៍រាល់ការអភិវឌ្ឍរបស់កម្ពុជា។
-អ្វីៗ ដែលខ្ញុំលើកឡើងខាងលើនេះ គ្រាន់តែជាទស្សនៈមតិចូលរួមអភិវឌ្ឍប៉ុណ្ណោះ ពោលគឺ ពុំមែនជា [វិធានការរដ្ឋបាល] នោះឡើយ។
សូមគោរពអរគុណ និងជូនពរ!


13043558_1702769523334352_1643495955395876968_n

13043760_1702769533334351_1700579491170003905_n

13051600_1702769540001017_6222347608013673084_n

13051609_1702769616667676_7917297155033413995_n

13118913_1702769633334341_5167498524910157786_n

13096112_1702769573334347_5506886490639318238_n

13119023_1702769660001005_8651215359836645173_n




0 comments:

Post a Comment