Friday, April 22, 2016

ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សុំព្រះមហាក្សត្រ ជួយព្រះរាជអន្តរាគមដោះលែងលោក អ៊ុំ សំអាន

13059682_543004565881526_2107165165_n

News New:ក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតមួយច្បាប់ស្នើសុំព្រះរាជអន្តរាគមពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អោយមានការដោះលែងលោក អ៊ុំ សំអាន ជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបរបស់គណបក្សសង្គ្រោះជាតិ។ នៅក្នុងលិខិតនោះ មានទាំងចុះហត្ថលេខា និងឈ្មោះស្ទើរគ្រប់តំណាងរាស្ត្រទាំងអស់របស់គណបក្សសង្គ្រោះជាតិផងដែរ។ លើកលែងតែអ្នកតំណាងរាស្ត្ររត់ទៅក្រៅស្រុក និងលោក អ៊ុំ សំអាន ដែលកំពុងត្រូវសមត្ថកិច្ចឃុំខ្លួន រងចាំបើកសវនាការប៉ុណ្ណោះ។ នៅក្នុងលិខិតដែរនោះ ក្រុមអ្នកតំណាងរាស្ត្រមតិភាគតិច បានក្រាបបង្គំទូលព្រះមហាក្សត្រថា លោក អ៊ុំ សំអាន ត្រូវបានអាជ្ញាធរមានសមិត្ថកិច្ច ចាប់ និងឃុំខ្លួន ដោយរំលោភអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រ កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦កន្លងទៅ ដោយចោទប្រកាន់ថា លោក អ៊ុំ សំអាន បានប្រព្រឹត្តបទល្មើសជាក់ស្តែង ។ ជាងនេះទៅទៀត ក្រុមអ្នកតំណាងរាស្ត្រ ទាំងនោះ បានទូលព្រះអង្គបន្តទៀតថា នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៏បានបើកកិច្ចប្រជុំរបស់ខ្លួន ដោយមានវត្តមានអ្នកតំណាងរាស្ត្រចំនួន ៦៣រូប មកពីគណបក្សប្រជាជនកម្ពុជា អនុម័តអោយក្រសួងមានសមត្ថកិច្ចបន្តនីតិវិធីចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឃុំខ្លួនលោក អ៊ុំ សំអាន ដោយរំលោភទាំងស្រុងលើមាត្រា៨០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវអោយមានសំលេងពីរភាគបី ឬបីភាគបួន នៃសមាជិករដ្ឋសភាទាំងមូល ដើម្បីសម្រេច ឬផ្អាកអំពីការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនឬការឃុំខ្លួនសមាជិកណាម្នាក់នៃរដ្ខសភា។ក្នុងនោះក្រុមអ្នកតំណាងរាស្ត្រ បានសរសេរឃ្លាមួយ ដែលមានអត្ថន័យថា" សូមក្រាបបង្គំទូលសុំព្រះករុណាជាអម្ចាស់ ទ្រង់ព្រះមេត្តាជួយធ្វើព្រះរាជអន្តរាគមន៍អោយមានការដោះលែងឯកឧត្តម អ៊ុំ សំអាន ក្នុង ព្រះឋាន:ព្រះអង្គទ្រង់មានព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅ នៃអំណាចសាធារណ:អោយមានភាពទៀងទាត់ ដូចមានចែងក្នុងមាត្រា៩ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា"។ ត្រង់ឃ្លានេះ តើព្រះមហាក្សត្រទ្រង់មានព្រះទ័យយ៉ាងណា?

13090400_543004415881541_945970190_n


13055533_1081354961929251_6341722263582645941_n


អត្ថបទ៖ លោក ភោគ សារ៉ន


 

 

0 comments:

Post a Comment