Recent Posts

Seo Services

អង្គប្រជុំគណ:រដ្ឋមន្ត្រី សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន ទៅរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័ត

12792288_963760997005731_841545591027057005_o


News New: នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នេះ គណ:រដ្ឋមន្ត្រី នឹងបើកកិច្ចប្រចាំសប្តាហ៍របស់ខ្លួន ក្រោមអធិបតីភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ សម្តេច ឯកឧត្តម លោកជំទាវ សមាជិកនៃរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត។


របៀបវារៈនៃអង្គប្រជុំរួមមានៈ
១.សេចក្តីព្រាងច្បាប់ស្តីពីយុតិ្តធម៌អនីតិជន
២.សេចក្តីព្រាងផែនការមេឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (២០១៦-២០២៣)
៣.បញ្ហាផ្សេងៗ:
សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញាតិ្តលើ «កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល ហុង គ្រី ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ »។


ចំពោះរបៀបវារ:ទី១ លើសេចក្តីព្រាងច្បាប់ស្តីពី យុត្តិធម៌អនីតិជន គណ:រដ្ឋមន្ត្រីបានសំរេច នឹងបញ្ជូនទៅរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តហើយនៅព្រឹកនេះ៕


13041490_1000725119975985_4105951807371247846_o


12970803_1000725096642654_7915196330410846417_o


13048027_1000723653309465_5540473476744726908_o


13064601_1000723623309468_5064100209369438281_o


13055892_1000723619976135_3460396069426244637_o


អង្គប្រជុំគណ:រដ្ឋមន្ត្រី សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន ទៅរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័ត អង្គប្រជុំគណ:រដ្ឋមន្ត្រី សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន ទៅរដ្ឋសភា ដើម្បីពិនិត្យ
និងអនុម័ត Reviewed by Unknown on 9:21:00 PM Rating: 5

No comments:

Powered by Blogger.