Monday, April 18, 2016

លោកអភិបាលខេត្តព្រៃវែង ចុះបោសសំរាម និងលាងសំអាតស្ពានអ្នកលឿងដោយផ្ទាល់

12994474_238282236526454_672045010068138772_n13006533_238279226526755_6402505681509629918_n


News New: ស្ពានអ្នកលឿង ថ្ងៃនេះមានភ័ព្វសំណាងណាស់ បានលោក ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោក ថោង វរលក្ខណ៍ អគ្គស្នងការ រងនគរបាលជាតិ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកពាមរក៍ ដឹកនាំកំលាំងរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកពាមរក៍ ចុះបោសសំរាម និងលាងសំអាតដោយផ្ទាល់ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦នេះ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរត្រូវបានបញ្ចប់នោះ។ អភិបាលខេត្តដ៏វ័យក្មេង និងមិនចេះប្រកាន់ខ្លួន ចូលរួមរាល់កិច្ចការសង្គម និងចូលរួមរាល់ទុក្ខធុរ:ប្រជាពលរដ្ឋលោក ជា សុមេធី  តាមរយ:សកម្មភាពរបស់លោកនៅពេលនេះ ពិតជាបានឆ្លុះបញ្ជាំង ពីការយកចិត្តទុកដាក់ថែរក្សាសោភ័ណភាព បរិស្ថាន និងអនាម័យ សង្គមជាតិ ព្រមទាំងជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅ ត្រូវរួមគ្នាថែរក្សាអនាម័យ និងសំអាត បរិស្ថានអោយល្អប្រសើរ ដើម្បីជាមុខមាត់ខ្មែរលើឆាកអន្តរជាតិ និងដើម្បីអោយដំណើរការរស់នៅរបស់ប្រជាពលរដ្ឋយើងប្រកបដោយសុខភាពល្អ ចៀសវាងពីជំងឺទាំងឡាយទាំងពួង។


សូមបញ្ជាក់ថា ស្ពានអ្នកលឿងនេះ ជាស្នាដៃរបស់ជប៉ុន ទាំងសោភ័ណភាព និងគុណភាពពិតជាអស្ចារ្យណាស់ ។ ប៉ុន្តែកន្លងមកនេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋមួយ ចំនួនតាំងលក់ផលិតផលផ្សេងៗ និងអ្នកទៅដើរកំសាន្តទីនោះ ញ៉ាំ បោះពង្រាយសំរាមពាសពេញលើស្ពាន ដែលធ្វើបាត់បង់នូវសោភ័ណភាពស្ពានដ៏ល្អប្រណីតនេះ៕



13043442_238282216526456_8414383642084748305_n12994474_238282236526454_672045010068138772_n


12986941_238282129859798_5876211975192461596_n13006533_238279226526755_6402505681509629918_n


13055606_238282263193118_1025518242451527068_n


13000167_238282373193107_2881903789044141573_n


0 comments:

Post a Comment