Thursday, April 28, 2016

លោក ង៉ោ សុវណ្ណ ចោទ ៦សំណួរតបនឹងលិខិតសង្គ្រោះជាតិ ថ្វាយព្រះមហាក្សត្រ ពិតជានិយាយលែងចេញ?

920835_195646614141392_3595519062578866053_o

News New: បន្ទាប់ពីក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានដាក់លិខិតថ្វាយព្រះមហាក្សត្រ សុំព្រះរាជអន្តរាគមជួយពន្លត់កំដៅនយោបាយនៅកម្ពុជាបច្ចុប្បន្ន កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦មក លោក ង៉ោ សុវណ្ណ អ្នកនយោបាយវ័យក្មេងមួយរូប បានសរសេរបង្ហោះក្នងទំព័រFace book របស់លោក ដោយចោទជា ៦សំណួរតបទៅនឹងលិខិតនោះវិញថា៖

ន័យក្នុងលិខិតនេះ គឺបានធ្វើការចោទប្រកាន់ មួលបង្កាច់ ដោយខ្វះការទទួលខុសត្រូវ របស់ក្រុមអ្នកតំណាងរាស្ត្រ នៃគណបក្សសង្គ្រោះជាតិ ទៅលើរាជរដ្ឋាភិបាលកម្ពុជា ថាបានប្រើអំណាចដោយបំពានទៅលើអ្នកទាំងនោះ តាមរយៈការចាប់ខ្លួន ការនាំខ្លួន ការឃុំខ្លួន និងការប្ដឹងផ្ដល់ជាដើម។


ជាការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំសូមបញ្ជាក់ជូនថា
កម្ពុជានាពេលបច្ចុប្បន្ននេះ មិនមានក្រុមឧទ្ទាមក្រៅច្បាប់ទេ ហើយជនកម្ពុជាគ្រប់រូបត្រូវស្មើភាពគ្នាចំពោះមុខច្បាប់។
ដូច្នេះខ្ញុំសូមចោទជាសំណួរមួយចំនួនដូចតទៅ៖

១-តើការចាប់ខ្លួន ការនាំខ្លួន និងការឃុំខ្លួនណាមួយចំពោះអ្នកទាំងនោះ ដែលមិនស្របនឹងនីតិវិធី? តើអ្នកទាំងនោះពិតជាមិនបានប្រព្រឹត្តអំពើល្មើសច្បាប់?

២-តើមានច្បាប់ណាមួយ ដែលហាមប្រាម រូបវន្តបុគ្គល ឫនីតិបុគ្គលមិនអោយប្តឹង នៅពេលមានការបំពានណាមួយ?

៣-ប្រសិនជាគ្រប់សកម្មជនប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលបានប្រព្រឹត្តអំពើល្មើសផ្សេងៗ បង្កជាបញ្ហាប៉ះពាល់ដល់ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម សិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ហើយជនទាំងនោះសុទ្ធតែត្រូវបានរួចខ្លួនពីសំណាញ់ច្បាប់ បើអីចឹងចោរលួច ចោរប្លន់ អ្នកដើរវាយគេឯង អ្នកដើរជេរគេឯង...។ ល។ អោយតែជាអ្នកប្រឆាំងសុទ្ធតែត្រូវរួចខ្លួនឫអី?

៤-តើប្រជាធិបតេយ្យរបស់កម្ពុជា ត្រូវតែមានគណបក្សរបស់ពួកលោក ឫបុគ្គលពួកលោក? ចុះគណបក្សដទៃ និងអ្នកដទៃសុទ្ធតែជាអាចម៍គោ?

៥-តើនីតិរដ្ឋទាល់តែច្បាប់ការពារអំពើល្មើស និងអំពើអនាចាររបស់ពួកលោក?

៦-តើសិទ្ធិមនុស្សនៅកម្ពុជា កំណត់ន័យត្រឹមឲ្យពួកលោកមានសិទ្ធិដាច់បង្ហៀរនៅលើច្បាប់ឫ? បើចង់អីចឹងមែន ម៉េចមិនស្នើដាក់ក្រុមខ្លួន ឲ្យជាក្រុមឧទ្ទាមក្រៅច្បាប់ទៅ?

បើអស់លោកជាអ្នកត្រឹមត្រូវ មិនបានប្រព្រឹត្តអំពើល្មើសណាមួយទេ សូមបកស្រាយឲ្យច្បាស់លាស់ទៅ ដើម្បីការពារប្រជាប្រិយភាពដែលបានចាញ់ឆ្នោតរបស់ពួកលោក កុំឲ្យបន្តធ្លាក់និងបាត់បង់តទៅទៀត។

News New សូមរំលឹកអំពីខ្លឹមសារលិខិត ដែលចុះហត្ថលេខាដោយតំណាងរាស្ត្រចំនួន ៥៣រូប របស់គណបក្សសង្គ្រោះជាតិ ថ្វាយព្រះមហាក្សត្រ សុំកិច្ចអន្តរាគមន៍ជួយពន្លត់កំដៅនយោបាយនៅកម្ពុជាបច្ចុប្បន្ន ដែលមានខ្លឹមសារដូចខាងក្រោម៖

"នាពេលថ្មីៗនេះ មានការចាប់ខ្លួនអ្នកនយោបាយ សកម្មជនការពារបរិស្ថាន សមា ជិកព្រឹទ្ធសភា អ្នកតំណាងរាស្ត្រ ហើយមានការរឹតត្បិតអង្គការសង្គមស៊ីវិល និងសហជីព តាមរយ:ការធ្វើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្តីពីសហជីព ព្រមទាំងមានការគំរាមកំហែងចាប់ខ្លួនមន្ត្រីអង្គការសង្គមស៊ីវិលនានានៅក្នុងប្រទេសកម្ពុជា និងមានការដាក់ពាក្យបណ្តឹងប្តឹងអ្នកវិភាគមួយចំនួនទៀតផង ជាហេតុធ្វើអោយស្ថាន ការណ៍នយោបាយនៅកម្ពុជាបច្ចប្បន្នមានភាពកាន់តែធ្ងន់ធ្ងរទៅៗ ដែលអាចធ្វើអោយមានគ្រោះថ្នាក់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជា ណាចក្រកម្ពុជា។ ស្ថានការណ៍ដុនដាបពេលនេះ បើគ្មានដំណោះស្រាយទាន់ពេលវេលាទេ នឹងធ្វើអោយប្រទេសកម្ពុជាដើរថយក្រោយ វិលតៅរកអតីតកាលជាមិនខាន ដោយសារស្ថាប័នជាតិកំពូលៗដូចជា ស្ថាប័នរដ្ឋសភា ស្ថាប័នតុលាការ និងស្ថាប័នរដ្ឋមួយចំនួន មានដំណើរការមិនប្រក្រតី និងបាត់បង់ឯករាជ្យភាពរបស់ខ្លួន លើកលែងតែស្ថាប័នព្រះមហាក្សត្រប៉ុណ្ណោះ ដែលទ្រង់មានឯករាជ្យភាព និងព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណ: អោយមានភាពទៀងទាត់។អាស្រ័យដូចបានទូលថ្វាយខាងលើនេះសូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការ: ដ៏ខ្ពង់ខ្ពស់ ទ្រង់ព្រះមេត្តាមានព្រះរាជតម្រិះស្របតាមមាត្រា៩ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើយ៉ាងណាអោយស្ថានការណ៍វិលទៅរកភាពធម្មតាវិញ ដោយព្រះរាជានុគ្រោះ" ។

តើយ៉ាងណាដែរ ខ្លឹមសារលិខិតរបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងសំណួរតបរបស់លោក ង៉ោ សុវណ្ណ ទាំង ៦ចំណុច?

13087827_1094544577268941_5513313146719616003_n

13077020_1094544587268940_4350138484761513635_n (1)

13119098_1094544590602273_9013541621373938564_n

13100788_1094544593935606_5059115056106792662_n

13082615_1094544580602274_6470553269424349872_n

 

0 comments:

Post a Comment