Recent Posts

Seo Services

សម្តេច ស ខេង ទទួលបានថវិកាជាង ១លានដុល្លារ ក្នុងពិធី ពិសារអាហារសាមគ្គីមួយ

12524150_613019448849147_7919572658011712052_n


News New: សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលបានថវិកាចំនួន ១ ១៩២ ២១៦ ដុល្លារសហរដ្ឋអាមេរិក (មួយលានមួយសែនប្រាំបួនម៉ឺនពីរពាន់ពីររយដប់ប្រាំមួយដុល្លារ)  និងប្រាក់រៀលចំនួន ៥៧ ៦០០ ០០០រៀល (ហាសិបប្រាំពីរលានប្រាំមួយសែនរៀល)  ពីសប្បុរសជននានា ដែលបរិច្ចាកក្នុងពិធី ពិសារអាហារសាមគ្គីស្វែងរកមូលនិធិ ជួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ នៅសណ្ឋាគារកាំបូឌីយ៉ាណាកន្លងទៅនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់សម្តេច ស ខេង គោរពជូនសម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ បើយោងតាមសេចក្តីរាយការណ៍ដដែលរបស់សម្តេច ស ខេង ជូនសម្តេច ហ៊ុន សែន នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ សម្តេច ស ខេង និងលោកជំទាវ នឹងអញ្ជើញជាអធិបតីភាពក្នុងពិធី អបអរសាទរខួបលើកទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៥ ឧសភា ក្រោមប្រធានបទ " កាកបាទក្រហមកម្ពុជានៅគ្រប់ទីកន្លែងសំរាប់គ្រប់គ្នា" ដែលប្រារព្វធ្វើនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។ ក្នុងរបាយការណ៍សម្តេច ស ខេង បញ្ជាក់ថា ថវិកាដែលទទួលបាន កាលពីថ្ងៃទី២៣ ខែមេសាឆ្នាំ២០១៦នោះ នឹងយកទៅបន្ថែមជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នៅក្នុងពិធីថ្ងៃទី០៣ ខែឧសភា ខាងមុខនោះតែម្តង។ ដូច្នោះថវិកាសំរាប់ផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនោះ កាន់តែទទួលបានថវិកាច្រើនថែមទៀត ដែលធ្វើអោយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង មានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយដល់ប្រជាពលរដ្ឋជួបបញ្ហាខ្វះខាតជីវភាពធ្ងន់ធ្ងរ ឬជួបគ្រោះមហន្តរាយនានាទាន់ពេលវេលា៕

13118992_613019478849144_5911557276658989460_n

សម្តេច ស ខេង ទទួលបានថវិកាជាង ១លានដុល្លារ ក្នុងពិធី ពិសារអាហារសាមគ្គីមួយ សម្តេច ស ខេង ទទួលបានថវិកាជាង ១លានដុល្លារ ក្នុងពិធី ពិសារអាហារសាមគ្គីមួយ Reviewed by Unknown on 10:10:00 PM Rating: 5

No comments:

Powered by Blogger.