Recent Posts

Seo Services

ថ្ងៃទី១០ មេសា ខាងមុខនេះ នឹងកក្រើកពេញទឹកដីខេត្តព្រៃវែង សុគន្ធនីសា ព្រហ្ម ម៉ាញ និងតារាល្បីៗជាច្រើនរូបទៀត

1795986_665324763525986_1363558111_o

News New: សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានរៀបចំកម្មវិធី លេងល្បែងប្រជាប្រិយខ្មែរ និងប្រគុំតន្ត្រីដ៏ធំមួយ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០ ។ កម្មវិធី ដ៏អស្ចារ្យនេះ នឹងប្រារព្វធ្វើនៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់លាវ នៅក្នុងទឹកដីស្រុកកំពង់លាវ ខេត្តព្រៃវែង នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ ។ បើតាមការអោយដឹងពីសំណាក់លោក ប៉ាវ សុធីរ អនុប្រធានប្រចាំការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានអោយដឹងថា កម្មវិធីនេះ ចាប់ផ្តើមពីម៉ោង២:០០រសៀលតទៅ ដែលរួមមាន៖ ការលេងល្បែងប្រជាប្រិយខ្មែររបស់យុវជន យុវនារី សិស្សានុសិស្ស និងប្រជាពលរដ្ឋ ព្រមទាំងមានការប្រគុំតន្ត្រីដ៏អស្ចារ្យ ចាប់ពីម៉ោង៦:០០ល្ងាច ដែលមានចូលរួមសំដែងដោយ កញ្ញា សុគន្ធ នីសា លោក ព្រហ្ម ម៉ាញ និងតារាល្បីៗជាច្រើនរូបទៀត។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី និងសិស្សានុសិស្សគ្រប់ទិសទី ចូលរួមលេងល្បែងប្រជាប្រិយខ្មែរ និងទស្សនាការប្រគុំ កំប្លែងអោយបានច្រើនកុះករ៕

1146663_627572833967846_1707487609_n12933042_617554685065590_3485360915871670435_n (1)
ថ្ងៃទី១០ មេសា ខាងមុខនេះ នឹងកក្រើកពេញទឹកដីខេត្តព្រៃវែង សុគន្ធនីសា ព្រហ្ម ម៉ាញ និងតារាល្បីៗជាច្រើនរូបទៀត ថ្ងៃទី១០ មេសា ខាងមុខនេះ នឹងកក្រើកពេញទឹកដីខេត្តព្រៃវែង សុគន្ធនីសា ព្រហ្ម ម៉ាញ
និងតារាល្បីៗជាច្រើនរូបទៀត Reviewed by Unknown on 11:59:00 PM Rating: 5

No comments:

Powered by Blogger.