Wednesday, April 27, 2016

ព្រះភិក្ខុ ជា សុមាលា ផ្តល់ថវិកា ១ម៉ឺនដុល្លារជូនកាកបាទក្រហមកម្ពុជា

13072759_1718835501691442_5196021583168312001_o

News New: ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ ព្រះតេជព្រះគុណ ជា សុមាលា ប្រធានកម្មវិធីព្រះពុទ្ធសាសនា និងសេចក្ដីសុខតាមវិទ្យុជាតិ និងព្រះមហា យ៉ែម សុខហេង គង់នៅវត្តសារាវ័នតេជោ កុដិលេខ៣៥ បានដឹកនាំមន្ត្រីសង្ឃ យកបច្ច័យចំនួន ១០ ០០០ដុល្លារអាមេរិក (មួយម៉ឺនដុល្លារ)  ប្រគល់ជូន សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែកសកម្មភាពមនុស្សធម៌ ជួយប្រជាជនកម្ពុជា ដែលមានការលំបាកខ្វះខាតជីវភាព ចាស់ជរា ជនពិការ ក្មេងកំព្រា និងជួបគ្រោះមហន្តរាយផ្សេងៗ ពិសេសជួបគ្រោះរាំងស្ងួត ខ្វះទឹកប្រើប្រាស់សព្វថ្ងៃនេះ៕

 

13072723_1718835988358060_8741428414428560964_o

13116389_1718836041691388_3551979483345259171_o

0 comments:

Post a Comment