Recent Posts

Seo Services

ឯកឧត្តម ខេង ច័ន្ថា គោរពជូនពរសម្តេច ហេង សំរិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក

12963554_1726368017641718_5310747800320917485_n


News New: ក្នុងឱកាសដ៏បវរសួស្តីជ័យមង្គលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៦០ នាថ្ងៃទី១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០១៦ ខាង មុខនេះ តាងនាមរូបខ្ញុំបាទផ្ទាល់ និងក្រុមគ្រួសារទាំងមូល សូមគោរពជូនពរជ័យ សិរីសួស្តី ជ័យមង្គល បវរមហាប្រសើរ និងវិបុលសុខគ្រប់ប្រការជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់បំផុត។ ខ្ញុំបាទ និងក្រុមគ្រួសារ សូមលើកដៃព្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ទេវតាឆ្នាំថ្មី ឆ្នាំវក អារក្សអ្នកតាដ៏មានបារមីគ្រប់ទិសទី សូមជួយប្រោះព្រំ គ្រងអភិបាលការពារ និងប្រសិទ្ធិពរជ័យ បវរសួស្តីជូនសម្តេចចក្រី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមទទួលបានសុខភាពល្អបរិបូរណ៍ កំលាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍប្រទេសជាតិមាតុភូមិកម្ពុជា អោយកាន់តែសំបូរសប្បាយរុងរឿងតរៀងទៅ ។ជាថ្មីម្តងទៀត នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ក្នុងនាមខ្ញុំបាទផ្ទាល់ និងក្រុមគ្រួសារ ខ្ញុំសូមប្រសិទ្ធិពរជ័យ សិរីសួស្តីជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ជូនសម្តេចចក្រី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។


សូមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ មេត្តាទទួលនូវគារវភក្តីភាពដ៏ខ្ពង់ខ្ពស់ និងស្មោះស្ម័គ្របំផុតអំពីយើងខ្ញុំ ។


សូមគោរពជូនពរពី ៖ ឯកឧត្តម ខេង ច័ន្ថា ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារ៕


12920350_1583592331958284_8449479739072794113_n

ឯកឧត្តម ខេង ច័ន្ថា គោរពជូនពរសម្តេច ហេង សំរិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក ឯកឧត្តម ខេង ច័ន្ថា គោរពជូនពរសម្តេច ហេង សំរិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ឆ្នាំវក Reviewed by Unknown on 1:57:00 AM Rating: 5

No comments:

Powered by Blogger.