Recent Posts

Seo Services

សម្តេចថា អោយមើលផ្លូវ! ផ្លូវបែកល្បាប់ត្រឹមជង្គង់ អត់អ្នកមើល ខេត្តរតនគិរី

13020303_788093611321198_106811720_n


News New: សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែលើកស្ទើរគ្រប់សន្ទរកថារបស់សម្តេចថា សូមអោយមន្ត្រីថ្នាក់ក្រោមជាតិទាំងអស់ មើលផ្លូវ ដោយថែមទាំងថា នៅមុខបន្ទប់ធ្វើការ ឬបញ្ឈរព័ត៌មានអោយសរសេរដាក់ពាក្យថា សូមមើលផ្លូវ។ជាក់ស្តែងកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី បានស្តីបន្ទោសចំៗដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ទាក់ទិនរឿងផ្លូវខូចមិនមើល មិនព្រមធ្វើនេះដែរ។ ចំណែកឯខេត្តរតនគិរីឯណោះ វិញ ប្រជាពលរដ្ឋនាំគ្នារអ៊ូរទាំអំពីផ្លូវគ្រោះក្រហមមួយខ្សែចាប់ពី វត្តភូមិថ្មី ក្នុងសង្កាត់ឡាបានសៀក សង្កាត់យក្ខឡោម ក្នុងក្រុងបានលុង ឆ្ពោះទៅកាន់វត្តបីស្រុក ដែលបច្ចុប្បន្នមានសភាពទ្រុឌទ្រោមខ្លាំង ដោយបែកល្បាប់ដីហុយដូចព្យុះ និងដាច់ជាជង្ហុកៗ។ម្យ៉ាងផ្លូវនោះ ជាផ្លូវចំណោទពីលើចុះក្រោមកំពស់ពី២០ ទៅ៣០ម៉ែត ដែលបង្កជាភាពលំបាកក្នុងការធ្វើដំណើរ ជាពិសេសពេលត្រូវធ្វើដំណើរឡើងលើចំណោទពីវត្តបីស្រុក មកវត្តភូមិថ្មី ឆ្ពោះទៅផ្សារបានលុង ត្រូវរអិលដួលធ្លាក់ម៉ូតូមកក្រោមវិញ និងហុយទ្រលោមរកមើលអ្វីពុំឃើញឡើយ។ បើតាមប្រជាពលរដ្ឋនៅតំបន់នោះ បានលើកឡើងថា កាលពី២ខែមុន ផ្លូវនេះមានសភាពល្អទេ។​ ប៉ុន្តែដោយមានរថយន្តដឹកដំឡូង ដឹកជញ្ជូនទៅមកៗ ទើបបណ្តាលអោយផ្លូវនេះត្រូវបែកខ្ទេចខ្ទីរ បាក់ជាជង្ហុកៗ និងទៅជាល្បាប់ដីកំរាស់ត្រឹមជង្គង់បែបនេះ។ ប្រជាពលរដ្ឋបានបន្តទៀតថា ពួកគាត់លឺតែគម្រោងធ្វើផ្លូវនេះយូរឆ្នាំហើយ តែមិនដែលឃើញធ្វើសោះ ។ ជាងនេះទៅទៀត ប្រជាពលរដ្ឋគិតបារម្ភរហូតដល់រដូវភ្លៀង បើមិនទាន់ធ្វើផ្លូវនេះ ប្រាកដជាមិនអាចធ្វើដំណើរបានឡើយ ព្រោះកាលពីឆ្នាំមុនៗ ផ្លូវនេះមិនទាន់ខូចដល់ថ្នាក់នេះផង ពេលភ្លៀងមកពិបាកណាស់ទៅហើយ បើចង់ជិះម៉ូតូឡើងលើផ្លូវនេះ ត្រូវចងច្រវ៉ាក់នឹងកង់ម៉ូតូ ដើម្បីកុំអោយរអិលចុះក្រោមវិញ។


សូមបញ្ជាក់ថា ផ្លូវនេះ ជាផ្លូវមួយដ៏សំខាន់ ដែលមានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ច្រើនក្នុងមួយថ្ងៃៗ ។ ប្រជាពលរដ្ឋសំណូមពរ អោយអាជ្ញាធរមេត្តាជួយកែសម្រួល ផ្លូវនេះឡើងវិញផង បើមិនបានកសាងថ្មីទេ៕


13059286_788093474654545_1624426850_n


12992757_787905651339994_1966731836_n


13059522_788093947987831_1648864939_n


13045407_787905931339966_183934283_n

សម្តេចថា អោយមើលផ្លូវ! ផ្លូវបែកល្បាប់ត្រឹមជង្គង់ អត់អ្នកមើល ខេត្តរតនគិរី សម្តេចថា អោយមើលផ្លូវ! ផ្លូវបែកល្បាប់ត្រឹមជង្គង់ អត់អ្នកមើល ខេត្តរតនគិរី Reviewed by Unknown on 6:33:00 PM Rating: 5

No comments:

Powered by Blogger.