Recent Posts

Seo Services

ឯកឧត្តម ជា សុមេធី ជូនពរពលរដ្ឋទូទាំងខេត្តព្រៃវែង

12790997_223162258038452_9040009237452023014_n


News New:ក្នុងនាមរដ្ឋបាលខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានចេញលិខិតជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងខេត្តព្រៃវែង ដែលមានខ្លឺមសារ និងអត្ថន័យដូចខាងក្រោម៖


ក្នុងឱកាសដ៏ថ្លៃថ្លានៃពិធីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំវក អដ្ឋស័កពុទ្ធសករាជ២៥៦០ តាងនាមអោយរដ្ឋបាលខេត្តព្រៃវែង មន្ត្រីរាជការជុំវិញខេត្តព្រៃវែងទាំងអស់ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវសេចក្តីអំណរសាទរឥតឧបមា ក្នុងមនោសញ្ចេតនាគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត និងសូមចូលរួមជូននូវសព្ទសារធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់យ៉ាង ចំពោះបងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែង សូមអោយបានសមប្រកបដោយសេចក្តីសុខសប្បាយ សុខភាពល្អ និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ និងសូមអោយសម្រេចបាននូវផ្លែផ្កាថ្មីៗថែមទៀតសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងដំណើរកំសាន្តប្រកបដោយសុវត្ថិភាពក៏ដូចជាជួបជុំបងប្អូនញាតិមិត្តជិតឆ្ងាយនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ឆ្លៀតក្នុងឱកាសនេះដែរ ក្នុងនាមរដ្ឋបាលខេត្តព្រៃវែង មន្ត្រីរាជការជុំវិញខេត្តព្រៃវែង យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាងឡាយក្នុងលោក សូមទេវតាឆ្នាំថ្មី ជួយប្រោះព្រំសព្ទសារធុការពរជ័យគ្រប់ប្រការ ជូនចំពោះ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ជាទីគោរពស្រលាញ់ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ:សុខ: ពល:កុំបីឃ្លៀងឃ្លាតឡើយ។សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងអស់ មេត្តាទទួលនូវការគោរពដ៏ជ្រាលជ្រៅ និងភក្តីស្មោះស្ម័គ្របំផុតអំពីខ្ញុំ និងមន្ត្រីជុំវិញខេត្តទាំងអស់ ។


ធ្វើនៅព្រៃវែង ថ្ងៃទី៥ ខែមេសា ឆ្នា២០១៦


អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង


ហត្ថលេខា និងត្រា


ជា សុមេធី


12670694_816509558455154_4863371783103454966_n

ឯកឧត្តម ជា សុមេធី ជូនពរពលរដ្ឋទូទាំងខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី ជូនពរពលរដ្ឋទូទាំងខេត្តព្រៃវែង Reviewed by Unknown on 9:08:00 PM Rating: 5

No comments:

Powered by Blogger.