Sunday, April 24, 2016

លោកអភិបាលក្រុងព្រៃវែង ស្នើអោយប្រជាពលរដ្ឋត្រៀមសំភារ:ស្តុកទឹកទុកការពារពេលដាច់ទឹក

13063420_605439719611461_7455396368103021617_o

News New:  បន្ទាប់ពីលោក លាត ភិរុណ អភិបាលនៃគណ:អភិបាលក្រុងព្រៃវែង បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាត របស់ក្រុមហ៊ុនទឹកស្អាតក្រុងព្រៃវែង កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦រួចមក រដ្ឋបាលសាលាក្រុងព្រៃវែង បានបញ្ជាក់ជាព័ត៌មានជូនប្រជាពលរដ្ឋក្នុងក្រុងទាំងមូល ដូចខាងក្រោមថា៖
១. សង្វាក់ផលិតទឹកគឺដំណើរការប្រក្រតី ពុំមានការខូច
២. ទឹកដែលបូមចេញនៅសល់តែ ៩០% បើប្រៀបធៀបទៅនឹងរយៈពេលកន្លងមក
៣. ម៉ាស៊ីនដែលរុញចូលបណ្តាញប្រើប្រាស់របស់ផ្ទះពលរដ្ឋ ដាច់ទឹករយៈពេលខ្លីៗ គឺបណ្តាលមកពីតម្រូវការនៃការប្រើប្រាស់នារដូវក្តៅនេះច្រើនជាងខែកន្លងទៅ
៤. អាចជួបបញ្ហាខ្វះទឹកប្រើប្រាស់តាមលំនៅដ្ឋាន  សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ផ្ទាល់ជាមួយបណ្តាញផ្គត់ផ្គង់របស់ក្រុមហ៊ុន ដែលមិនមានសម្ភារៈស្តុកទឹកតាមផ្ទះ។
ជាដំណោះស្រាយចំពោះមុខ លោកអភិបាលក្រុង បានស្នើសុំអោយប្រជាពលរដ្ឋ សូមអោយមានការត្រៀមបំរុងតាមលំនៅដ្ឋាន គឺត្រូវមានសម្ភារៈស្តុកទឹកទុក ដូចជា៖ អាងទឹក ពាង ធុងធំៗ ................ដើម្បីរក្សាទឹកទុកប្រើប្រាស់ក្នុងរយៈពេលដាច់ទឹកម្តងម្កាល (រយៈពេលខ្លីៗ) និងសូមប្រើប្រាស់ទឹកដោយសន្សំសំចៃ តាមលំនៅដ្ឋាន នីមួយៗ ព្រោះកង្វះទឹកទាំងក្រោមដី និងលើដី ដែលនេះជាបាតុភូតជាសាកល ៕


13041111_605439692944797_4568895752237756404_o

13063324_605439592944807_3524285710016803704_o

0 comments:

Post a Comment