Wednesday, April 27, 2016

ព្រះភិក្ខុ វ៉ន វិន បុកអណ្តូងទឹក ក្នុងវត្តទឹកឆា ប្រគេនព្រះសង្ឃ និងជូនប្រជាពលរដ្ឋ ទប់ស្កាត់ការខ្វះខាតទឹក

13106055_597876060378060_158396458_o

News New: ស្របពេលដែលស្ថានភាពអាកាសធាតុសកលលោកមានការប្រែប្រួលកំដៅកើនឡើងយ៉ាងខ្លាំង ក៏ដូចជាតំបន់មួយចំនួន បង្កអោយមានការរាំងស្ងួត បឹងបួរ អូរត្រពាំង ស្ទឹង ទន្លេតូចៗ និងរហូតដល់បង្កអោយជួបកង្វះខាតទឹកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។ ក្នុងនោះដែរ ព្រះរាជាណាចក្រកម្ពុជាយើង នៅតាមខេត្តមួយចំនួន ក៏កំពុងជួបបញ្ហាខ្វះខាតទឹកប្រើប្រាស់រហូតដល់ថ្នាក់ដឹកនាំប្រទេសគឺ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំតាមខេត្តមួយចំនួន ដឹកជញ្ជូនទឹក យកទៅចែកជូនប្រជាពលរដ្ឋដល់តំបន់ទឿតផង។ ដើម្បីចូលរួមចំណែក ទប់ស្កាត់បញ្ហាគ្រោះរាំងស្ងួតខ្វះទឹកប្រើប្រាស់នេះដែរ ព្រះភិក្ខុ វ៉ន វិន នាយករងកម្រងសាលាពុទ្ធិកបឋមសិក្សាវត្តជោគតនារាម(គរ) បានបុកអណ្តូងទឹកក្នុងវត្តទឹកឆា ដែលស្ថិតនៅក្នុងភូមិទឹកឆា ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម សម្រាប់ព្រះសង្ឍ និងពុទ្ធបរិស័ទ ប្រើប្រាស់ប្រចាំថ្ងៃ។

ចំពោះអណ្តូងទឹកនេះ ត្រូវចំណាយថវិកាក្នុងការកសាងអស់ចំនួន ៧០០ដុល្លារអាមេរិក(ប្រាំពីររយដុល្លារ) ដែលក្នុងនោះ ទទួលបានការឧបត្ថម្ភពីមូលនិធិ Change of Light Cambodia នៅប្រទេសអូស្ត្រាលី ៣៥០ដុល្លារអាមេរិក និងថវិកាផ្ទាល់របស់ព្រះភិក្ខុ វ៉ន វិន ព្រមទាំងសប្បុរសជនមួយចំនួនទៀត៕

13091802_597876070378059_548793647_o

13091862_597876087044724_739462144_o

13073144_597875997044733_2059482730_o

0 comments:

Post a Comment