Recent Posts

Seo Services

ក្រុមហ៊ុន HGB Group ផ្តល់ថវិកា ១៣ម៉ឺនដុល្លារជូនកាកបាទក្រហមកម្ពុជា

13083247_1883869808506221_946741016938747107_n

News New: នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងទទួលអំណោយមនុស្សធម៌ជាទឹកប្រាក់ចំនួន ១៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ពីក្រុមហ៊ុន អេក ជី ប៊ី គ្រុប (HGB GROUP) នាទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។នៅក្នុងឱកាសនោះ សម្ដេចប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះទឹកចិត្តមនុស្សធម៌របស់ក្រុមហ៊ុន ដែលបានចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជា ដើម្បីមានលទ្ធភាពបន្តជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅគ្រប់ទីកន្លែង។ ជាងនេះទៅ ទៀត កាកបាទក្រហមកម្ពុជា ដែលអាចបំពេញការងារមនុស្សធម៌របស់ខ្លួនទៅបាន ដោយសារបានការគាំទ្រពីសំណាក់សប្បុរសជនជាតិ និងអន្តរជាតិ។  

ដើម្បីជាការកៀរគររកមូលនិធិពីសប្បុរសជននានា ទើបជារៀងរាល់ឆ្នាំ បានយកថ្ងៃនៃការប្រារព្ធទិវា ៨ ឧសភា ជាឱកាសនៃចលនាកៀរគររកមូលនិធិ និងប្រើប្រាស់ថវិកាទាំងនោះ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងប្រជាជនរងគ្រោះ ងាយរងគ្រោះនៅគ្រប់ទីកន្លែងនោះ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានគូសបញ្ជាក់ពីបញ្ហាគ្រោះរាំងស្ងួតបច្ចុប្បន្ន ដែលជាកង្វល់របស់កាកបាទក្រហមកម្ពុជា ហើយបានដាក់ចេញនូវយុទ្ធនាការផ្គត់ផ្គង់ទឹកជូនដល់ប្រជាពលរដ្ឋនៅទីឆ្ងាយហើយខ្វះខាតទឹកខ្លាំង គឺដើម្បីឆ្លើយតបទៅនឹងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផង។


គណៈប្រតិភូក្រុមហ៊ុន ដែលចូលរួមក្នុងឱកាសនោះ បានសម្តែងនូវការពេញចិត្ត និងមានទំនុកចិត្តយ៉ាងខ្លាំងមកលើកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលទាំងនេះបង្កអោយកាន់តែមានជំនឿថែមទៀត ក្នុងការបន្តគាំទ្រសកម្មភាពមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជា៕

13055448_1883869785172890_3251656993214400859_n

13083247_1883869808506221_946741016938747107_n

13062012_1883869855172883_8255660476362636002_n

13055509_1883869858506216_3205432079824991970_n

13092023_1883869821839553_6505243423882827265_n

13043787_1883869905172878_4460234962552879206_n

 

 

ក្រុមហ៊ុន HGB Group ផ្តល់ថវិកា ១៣ម៉ឺនដុល្លារជូនកាកបាទក្រហមកម្ពុជា ក្រុមហ៊ុន HGB Group ផ្តល់ថវិកា ១៣ម៉ឺនដុល្លារជូនកាកបាទក្រហមកម្ពុជា Reviewed by Unknown on 2:47:00 AM Rating: 5

No comments:

Powered by Blogger.