Recent Posts

Seo Services

សារព័ត៌មានNews New ទទួលបានច្បាប់អនុញ្ញាតពីក្រសួងព័ត៌មានជាផ្លូវការហើយ

12962660_536892439826072_1417021360_o


News New: នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ គេហទំព័រសារព័ត៌មានNews New(www.news-new.net) ទទួលបានច្បាប់អនុញ្ញាតពីក្រសួងព័ត៌មានជាផ្លូវការហើយ បន្ទាប់ពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតអោយថ្នាក់ដឹកនាំ News New ចំនួន ៧រូប ចូលជួបសំដែងការគួរសម និងជូនពរ ជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីេជាតិខ្មែរខាងមុខនេះ។ គេហទំព័រសារព័ត៌មាន News New នេះ បានបង្កើតឡើង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ក្នុងគោលដៅចេញផ្សាយនូវព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ បទវិភាគនយោបាយ សិល្ប: ប្រលោមលោក នាទីកសិកម្ម នាទីសុខភាព នាទីអប់រំផ្លូវចិត្ត ទំព័រស្នេហាដោះស្រាយវិបត្តិស្នេហា ការសិក្សា វិបត្តិគ្រួសារ វេទិកាតុកាហ្វេ និងកង្វល់ប្រជាពលរដ្ឋ។ប្រភេទព័ត៌មាន ដែលNews New ធ្វើការចុះផ្សាយមិនប្រកាន់និន្នាការនយោបាយ មិនលំអៀង និងមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំ ឬស្ថាប័នណាឡើយ។ News New ធ្វើការចុះផ្សាយផ្តោតជាសំខាន់ទៅលើ ស្ថាប័នថ្នាក់ក្រោមជាតិ និងយុវជន។ News New ក៏ធ្វើការចុះផ្សាយផងដែរ អំពីចំណុចខ្វះខាតរបស់ស្ថាប័នផ្សេងៗក្នុងន័យស្ថាបនា ពិសេសក៏ទទួលយកចុុះផ្សាយរាល់កង្វល់ ឬសំណូមពររបស់ប្រជាពលរដ្ឋទូទៅ៕

12953258_536892456492737_76863580_o


12959340_536892446492738_900462326_o


សារព័ត៌មានNews New ទទួលបានច្បាប់អនុញ្ញាតពីក្រសួងព័ត៌មានជាផ្លូវការហើយ សារព័ត៌មានNews New ទទួលបានច្បាប់អនុញ្ញាតពីក្រសួងព័ត៌មានជាផ្លូវការហើយ Reviewed by Unknown on 1:06:00 AM Rating: 5

No comments:

Powered by Blogger.