Recent Posts

Seo Services

ថ្នាក់ដឹកនាំNews New គោរពជូនពរឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ឱកាសបុណ្យចូលឆ្នាំខ្មែរ

12045578_1728480404051679_8276937492269659303_o


News New: ក្នុងឱកាសដ៏បវរសួស្តីជ័យមង្គលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៦០ នាថ្ងៃទី១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០១៦ ខាង មុខនេះ តាងនាមចាងហ្វាង និងមន្ត្រីគេហទំព័រសារព័ត៌មានNews New (www.news-new.net)ទាំងអស់ សូមគោរពជូនពរជ័យ សិរីសួស្តី ជ័យមង្គល បវរមហាប្រសើរ និងវិបុលសុខគ្រប់ប្រការជូនចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់ ។ យើងខ្ញុំទាំងអស់គ្នា សូមលើកដៃព្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ទេវតាឆ្នាំថ្មី ឆ្នាំវក អារក្សអ្នកតាដ៏មានបារមីគ្រប់ទិសទី សូមជួយគ្រងអភិបាល ការពារ និងប្រោះព្រំប្រសិទ្ធិពរជ័យ បវរសួស្តីជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី  សូមទទួលបានសុខភាពល្អបរិបូរណ៍ កំលាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំក្រសួងព័ត៌មាន និងចូលរួមអភិវឌ្ឍប្រទេសជាតិមាតុភូមិកម្ពុជាអោយកាន់តែសំបូរសប្បាយរុងរឿងតរៀងទៅ។ ជាថ្មីម្តងទៀត នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ក្នុងនាមថ្នាក់ដឹកនាំគេហទំព័រសារព័ត៌មាន News New ទាំងអស់  យើងខ្ញុំសូមប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មានទាំងមូល សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ: អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ។


សូមឯកឧត្តម និងលោកជំទាវ មេត្តាទទួលនូវគារវភក្តីភាពដ៏ខ្ពង់ខ្ពស់ និងស្មោះស្ម័គ្របំផុតអំពីយើងខ្ញុំ។


សូមគោរពជូនពរពី៖ ថ្នាក់ដឹកនាំ និងក្រុមការងារគេហទំព័រសារព័ត៌មានNews New ទាំងអស់​

ថ្នាក់ដឹកនាំNews New គោរពជូនពរឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ឱកាសបុណ្យចូលឆ្នាំខ្មែរ ថ្នាក់ដឹកនាំNews New គោរពជូនពរឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ឱកាសបុណ្យចូលឆ្នាំខ្មែរ Reviewed by Unknown on 7:48:00 PM Rating: 5

No comments:

Powered by Blogger.