Recent Posts

Seo Services

បេក្ខជន ជ័យលាភីទាំង១០រូប (Top-1) &(Top-10) ក្នុងកម្មវិធី"ខ្ញុំជាយុវជនគំរូកម្ពុជា"ទទួលរង្វាន់ពីសម្តេច ហ៊ុន សែន

12973318_992405370807960_3892059078788546093_o


News New: នៅក្នុងសេចក្តីជូនដំណឹងចុះផ្សាយតាមPage Facebook របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីឈ្មោះបេក្ខជន បេក្ខនារី ដែលបានទទួល ជ័យលាភី (Top-1) និង (Top-10) ក្នុងកម្មវិធី “ ខ្ញុំជាយុវជនគំរូកម្ពុជា” (I am a Role Model)ទាំង ១០នាក់ ដែលមានឈ្មោះដូចខាងក្រោម សូមមកទទួលរង្វាន់ និងប័ណ្ណសរសើរ នៅវិមានរដ្ឋាភិបាលសន្តិភាព នាថ្ងៃអាទិត្យ ទី ១០ ខែ មេសា ឆ្នាំ ២០១៦ វេលាម៉ោង ៩:00ព្រឹក ខាងមុខនេះ។ បេក្ខជន បេក្ខនារី ទាំង១០រូប រួមមាន៖
១. ប៉ែន លីហេង (វីដេអូ)
២. សៀន វិរៈ (វីដេអូ)
៣. ជា រ៉ាមី (វីដេអូ)
៤. ងួន លក្ខណៈ (កំណាព្យ)
៥. លឿន ផូស្រីនាង (វីដេអូ)
៦. នុត រដ្ឋា (វីដេអូ)
៧. រស់ សាវី (វីដេអូ)
៨. នួន សីុនឿន (កំណាព្យ)
៩. រឿន សុខុន (កំណាព្យ)
១០.សុធារ វង្ស (វីដេអូ)​​ ។


សូមបញ្ជាក់ថា សំរាប់កម្មវិធីប្រគល់រង្វាន់ និងប័ណ្ណសរសើរចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានឹងចាប់ផ្តើមនៅម៉ោង ៩:០០ព្រឹក នៅបន្ទប់ម្លិះជាន់ទី២ ។ បន្តមកទៀតគឺ ពិធីថតរូបជាកិត្តិយស នៅមុខរូប “ ប្រាសាទអង្គរវត្ត” ជាន់ទី២ និងរួចបន្តទៅថតរូបជាកិត្តិយសនៅមុខ“ស្រះស្រង់”នៅជាន់ទី១។ ចំពោះទីកន្លែងទាំងនេះ គឺជាទីកន្លែងប្រវត្តិសាស្រ្ត ដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែជួបប្រាស្រ័យ និងថតរូបជាអនុស្សាវរីយ៌កិត្តិយសជាមួយប្រមុខដឹកនាំប្រទេស និងគណៈប្រតិភូសំខាន់ៗ មកពីបរទេសនានា។ ជាចុងបញ្ចប់ ក៏មានកម្មវិធីទស្សនាតាមជាន់នីមួយៗនៃវិមានសន្តិភាពផងដែរ។ នេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលសម្តេចតេជោ បានផ្តល់ជូនបេក្ខជន បេក្ខនារី និងយុវជន ដែលបានទទួលជ័យលាភី។




ព័ត៌មានលំអិតសូមហៅទៅកាន់លេខ៖   ០១៧ ៣៥៣ ៩៩៧ ៕


12928249_992405330807964_2291853371022848663_n


12983820_992405334141297_6616444963260061010_o


ប្រភព៖ Page Facebook សម្តេចនាយករដ្ឋមន្ត្រី



បេក្ខជន ជ័យលាភីទាំង១០រូប (Top-1) &(Top-10) ក្នុងកម្មវិធី"ខ្ញុំជាយុវជនគំរូកម្ពុជា"ទទួលរង្វាន់ពីសម្តេច ហ៊ុន សែន បេក្ខជន ជ័យលាភីទាំង១០រូប (Top-1) &(Top-10)
ក្នុងកម្មវិធី"ខ្ញុំជាយុវជនគំរូកម្ពុជា"ទទួលរង្វាន់ពីសម្តេច ហ៊ុន សែន Reviewed by Unknown on 11:18:00 PM Rating: 5

No comments:

Powered by Blogger.