Wednesday, April 20, 2016

លោក ប្រសិទ្ធរុងរឿង ប្រធានសមាគមសារព័ត៌មានអាស៊ាន(UMA) ចូលជួបថ្លែងអំណរគុណឯកឧត្តម ខៀវ កាញារីទ្ធ

13043456_1107948229255697_7343514008227290661_n

News New: នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ  ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតអោយលោក ប្រសិទ្ធរុងរឿង ប្រធានសមាគមសារព័ត៌មានអាស៊ាន(UMA) ចូលជួបសំដែងការគួរសម និងថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្ត្រី ខៀវ កាញារីទ្ធ ដែលបានរៀបចំពិធីប្រគល់ពានរង្វាន់សន្តិភាព និងការអភិវឌ្ឍ ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនផ្សេងៗទៀត នាពេលកន្លងទៅថ្មីៗនេះ។ ឆ្លៀតក្នុងឱកាសនោះដែរ លោក ប្រសិទ្ធរុងរឿង និងឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានបន្តរពិភាក្សាការងារ និងគំរោងការជាបន្តបន្ទាប់ទៀតសម្រាប់កិច្ចសហការដ៏ល្អប្រសើរ ក្នុងគោលដៅពង្រឹងវិស័យសារព័ត៌មាននៅក្នុងតំបន់អាស៊ានអោយកាន់តែល្អប្រសើរថែមទៀត។ជាទីបញ្ចប់ លោក ប្រសិទ្ធរុងរឿង ក៏បានជូននូវកន្ត្រកផ្កាដ៏ស្រស់ស្អាត និងវត្ថុអនុស្សាវរីយ៍ដល់ ឯកឧត្តម ខៀវ កាញារីទ្ធ ផងដែរ៕


13000187_1107946462589207_2134255386787264179_n

13000291_1107948089255711_5002600896467652826_n

13007351_1107948119255708_4286122544437502447_n

13061993_1107948255922361_5940349052435732168_n

0 comments:

Post a Comment