Sunday, April 17, 2016

លោក សាយ សំអាល់ ឯកអគ្គរដ្ឋទូតអាមេរិក និងអង្គការUSAID ទស្សនកិច្ចព្រៃឡង់

12987227_675262352612889_2791151828762603052_n


News Newនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមដំណើរទស្សនកិច្ចតាមឧទ្ធម្ភាគចក្រទៅកាន់តំបន់ព្រៃឡង់ ជាមួយនឹងលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William A. Heidt និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីជាន់ខ្ពស់ នៃអង្គការUSAID ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងនៃព្រៃឈើក្នុងតំបន់ព្រៃឡង់ ក៏ដូចជា ស្ថានភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន ដែលបាន និងកំពុងពឹងពាក់អាស្រ័យលើអនុផលព្រៃឈើនៅទីនោះ។ ព្រៃឡង់គឺជា តំបន់ព្រៃឈើដ៏សំខាន់មួយប្រកបដោយភាពសម្បូរបែបផ្នែកធនធានធម្មជាតិ និងជីវៈចម្រុះ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចចេញជាគោលការណ៍ក្នុងការអនុញ្ញាតឱ្យក្រសួងបរិស្ថាន រៀបចំដាក់បញ្ចូលជាតំបន់ព្រៃការពារ និងអភិរក្ស ស្របទៅតាមគោលការណ៍ និងនីតិវិធីច្បាប់ជាធរមាន ដើម្បីធានាដល់ការងារគ្រប់គ្រង ការពារ និងអភិរក្សព្រៃឈើនៅកម្ពុជានោះ។ ការចុះត្រួតពិនិត្យតំបន់ព្រៃឡង់នេះ ពិតជាបានឆ្លុះបញ្ជាំងអោយកាន់តែច្បាស់អំពីការពិតនៃការបាត់បង់ព្រៃឈើនៅតំបន់នោះ ថាតើមានពិត ឬយ៉ាងណា? ព្រោះកន្លងមកមានពាក្យចចាមអារាមជាច្រើនអំពីការបាត់បង់ព្រៃឈើ ក្នុងតំបន់ព្រៃឡង់ រហូតដល់មតិជាតិ និងអន្តរជាតិ បានរិះគន់អំពីការបាត់បង់ព្រៃឈើនៅកម្ពុជានោះ។ យើងទាំងអស់គ្នា កំពុងតែទន្ទឹង រងចាំមើល ថាតើ វាមានពិតដូចពាក្យចចាមអារាមនោះទេ តាមរយ:ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋមេរិក លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់អង្គការ USAID នៅក្នុងថ្ងៃនេះ៕


13015376_675254012613723_1591973831181667003_n


13000204_675254119280379_1894160775985035902_n


12994347_675254122613712_6353888447530977469_n


12990860_675254049280386_171716325518180502_n


12974380_675262465946211_3984361329397596842_n



0 comments:

Post a Comment