Tuesday, May 31, 2016

លោកជំទាវ ជា ផល្គុន ជា សុមេធី ចូលរួមទិវាកុមារ ១មិថុនា ព្រៃវែង

13335833_258852384469439_3834379756982399428_n

News New: នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦នេះ លោកជំទាវ ជា ផល្គុន ភរិយាឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បាន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សារីយ៍លើកទី៦៧ ទិវាកុមារអន្តរជាតិ ១មិថុនា លើកទី១៥ ដែលប្រារព នៅសាលាគរុកោសល្យភូមិ ភាគ ខេត្តព្រៃវែង។ ក្នុងឱកាសនោះ លោកជំទាវ បានសំដែងទឹកចិត្តចូលរួមសប្បាយរីករាយ និងអបអរសាទរ ជាមួយនឹងប្អូនកុមារា កុមារី ទូទាំងខេត្ត ព្រៃវែង ក៏ដូចជា ទូទាំងព្រះរាជាណាចក្រកម្ពុជា នៅក្នុងទិវាដ៏ថ្លៃថ្លា របស់ប្អូនៗ។ ជាងនេះទៅទៀត លោកជំទាវ បានបង្ហាញផងដែរថា សំរាប់លោក ជំទាវផ្ទាល់ និងឯកឧត្តម ជា សុមេធី ក៏ដូចជា ថ្នាក់ដឹកនាំក្នុងខេត្តព្រៃវែងទាំងមូល តែងតែយកចិត្តបំផុតចំពោះកុមារ ពិសេសកុមារកំព្រា ។ ជាក់ស្តែង កន្លងមកលោកជំទាវ បានឧបត្ថម្ភដល់កុមារកំព្រា ក្នុងខេត្តព្រៃវែង មានទាំង ថវិកា សំភារ:ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងសំភារ:សិក្សា។ល។លើសពីនេះទៅទៀត លោកជំទាវ នឹងនៅជាមួយកុមារ ដើម្បីជួយឧបត្ថម្ភ ជួយលើកទឹកចិត្ត និងជួយអភិវឌ្ឍកុមារអោយមានអនាគតល្អប្រសើរថែម ទៀតផង។

ឆ្លៀតក្នុងឱកាសនោះ  លោកជំទាវ ជា ផល្គុន ជាសុមេធី ក៏បានផ្តាំផ្ញើដល់ប្អូនៗទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតទៅថ្ងៃមុខ និងខំត្រូវត្រង់ ត្រាប់ស្តាប់ដំបូន្មានលោកឪពុក អ្នកម្តាយ លោកគ្រូ អ្នគ្រូ កុំដើរលេងផ្តេសផ្តាស កុំសេពគ្រឿងញៀន នាំបាត់បង់អនាគត និងត្រូវប្រយ័ត្នប្រយែងគ្រប់ ពេលវេលាក្នុងពេលបើកបរ កុំអោយកើតមានគ្រោះថ្នាក់ចរាចរណ៍ដោយប្រការផ្សេងៗ។

ជាទីបញ្ចប់ លោកជំទាវ ក៏សូមជូនពរដល់ប្អូនៗកុមារទាំងអស់ ក្នុងឱកាសទិវាកុមារអន្តរជាតិ ១មិថុនា នេះ សូមអោយមានសុខភាពល្អ រៀនពូកែ និង ទទួលបានអនាគតដ៏ត្រចះត្រចង់ នាពេលអនាគត៕

13319818_258852227802788_5662741325096320600_n

13335870_258852181136126_8510888103078121079_n

13323600_258852161136128_3268134882017616643_o

13327657_258852684469409_2225547460717604505_n

13310612_258852741136070_7249584955930234709_n

13342958_258852824469395_525984481035719064_n

13310363_258852557802755_1291128152290433620_n

13321710_258852287802782_6925127623004777270_n

13346864_258852501136094_1571136943706001620_n

13346905_258853081136036_4124082735867710115_n

អត្ថបទ៖ លោក មាស សុខុម

អ្នកជំនាញមកពីអាមេរិក នឹងធ្វើបទបង្ហាញពិសេសអំពីដំណាំលម៉្មើរ នាថ្ងៃទី៨ មិថុនា

13312776_810010715796154_5336690073989264179_n

News New: ដំណាំលម៉្មើរ ជាដំណាំមួយប្រភេទ ដែលទទួលផលបានរាប់រយឆ្នាំ និងមិនពិបាកថែទាំ ព្រមទាំងមិនត្រូវការជីឡើយ។ ដោយសារវាជា ប្រភេទដំណាំផ្តល់ច្រើន និងងាយស្រួលបែបនេះ បានជាក្រុមហ៊ុន KKA របស់ខ្មែរយើង បានសហការណ៍ជាមួយក្រុមហ៊ុននៃប្រទេសថៃ នាំយកនូវ ដំណាំលម៉្មើរនេះ មកដាំដុះក្នុងព្រះរាជាណាចក្រកម្ពុជា ។ ម្យ៉ាងដោយដី និងអាកាសនៃព្រះរាជាណាចក្រកម្ពុជា យើង មានលក្ខណ:អំណោយផល ល្អសំរាប់ដំណាំលម៉្មើរ។

ដើម្បីអោយបងប្អូនប្រជាពលរដ្ឋខ្មែរយើង បានយល់កាន់តែច្បាស់អំពីដំណាំលម៉្មើរនេះ ទាំងបច្ចេកទេសនៃការដាំដុះ ផលប្រយោជន៍ដែលទទួលបាន និងការផ្តល់ជូនរបស់ក្រុមហ៊ុនKKA ប្រចាំស្រុកខ្មែរ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ ក្រុមហ៊ុន KKA បានរៀបចំកម្មវិធី សិក្ខាសាលាមួយស្តី អំពី ដំណាំលម៉្មើរ ។ ក្នុងសិក្ខាសាលានេះ នឹងផ្តល់ជូនសម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងប្រជាកសិករ ដែលមានបំណងចង់ដាំដុះដំណាំលម៉្មើរនេះ ទៅសិក្សាស្វែងយល់ដោយសេរី ។

បទបង្ហាញដ៏មានសារ:សំខាន់នេះ ឧទ្ទេសនាមដោយអ្នកជំនាញដំណាំលម៉្មើរ មកពីសហរដ្ឋអាមេរិក មកពីប្រទេសថៃ និងប្រទេសកម្ពុជា ដែលនឹងគ្នា បង្ហាញពី របៀបដាំដុះ របៀបថែទាំ របៀបបង្កាត់ផ្លែ របៀបបង្កាត់ពូជ របៀបផ្សាំកូនចេញពីដើមមេ របៀបកែច្នៃ និងអត្ថប្រយោជន៍ដ៏មហិមានៃដំណាំ លម៉្មើរ ព្រមទាំងការចុះទស្សនាដោយផ្ទាល់ នៅថ្នាលបណ្តុះកូនលម៉្មើរ ចំការលម៉្មើរដែលបានដាំរួច លម៉្មើរដែលជិតចេញផ្លែ និងទស្សនាផលិតផល ផ្សេងៗ ដែលផលិតអំពីលម៉្មើរ ។

សិក្ខាសាលានេះ នឹងប្រារព្វធ្វើនៅកសិដ្ឋានលម៉្មើរ របស់ក្រុមហ៊ុន KKA ដោយផ្ទាល់ជិតភ្នំបាសិទ្ធ ស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០១៦ វេលាម៉ោង ៩:០០ព្រឹក ខាងមុខនេះ។

បញ្ជាក់: សំរាប់សម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងប្រជាកសិករ អ្នកមានបំណងចង់ដាំដុះលម៉្មើរ ទាំង អស់ សូមចុះឈ្មោះជាមុន ដើម្បីងាយស្រួលក្រុមហ៊ុនKKA រៀបចំទទួលស្វាគមន៍ តាមរយ:តំណាងទីផ្សាររបស់ក្រុមហ៊ុនKKA ទូរស័ព្ទលេខ: ០៨៥ ៨៥៥ ៤៥៦ / ០៦៨ ៨៥៥ ៤៥៦ / ០៧០ ៨៥៥ ៤៥៦ ។

អត្ថប្រយោជន៍នៃផ្លែលម៉្មើរ៖  អាចហូបស្រស់(ចាស់ និងទុំ) ធ្វើដំណាប់ ធ្វើទឹកឃ្មុំលម៉្មើរ ធ្វើភេសជ្ជ: ធ្វើឱសថព្យាបាលជំងឺជាច្រើនមុខ ជំនួយសុខភាព ២៨មុខ ធ្វើនំគ្រប់ប្រភេទ និងជាអាហារសំខាន់សំរាប់ជនជាតិឥស្លាមទៀតផង។

ទីផ្សារនៃផ្លេលម៉្មើរ៖ លម៉្មើរក្រៀម នៅកម្ពុជា ១គីឡូក្រាម ចាប់ពី ១៥ដុល្លារ ទៅ៣៥ដុល្លារ និងនៅបរទេសតំលៃថ្លៃជាងនៅកម្ពុជា ២ ទៅ៣ដង ។

ក្រុមហ៊ុនKKA មានលក់កូនពូជលម៉្មើរត្រូវទីផ្សារអន្តរជាតិ ដឹកជញ្ជូនកូនដល់កន្លែងដាំ ជួយបង្រៀនអំពីការដាំដុះ ថែទាំ ប្រមូលផល រយ:ពេល ២០ឆ្នាំ និងទទួលទិញផ្លែលម៉្មើរវិញ ក្នុងតំលៃសមរម្យ៕

សូមអរព្រះគុណ និងអរគុណ

13332795_810009969129562_5429983073315428070_n

13325727_810010575796168_8075865070446823580_n

13260080_810010172462875_6462791498950387626_n

13265933_1747304602214726_361479623917356977_n

អត្ថបទ៖ វិចិត្រ

 

សម្តេចតេជោ ហ៊ុន​ សែន នឹងនាំយក MOU ចំនួន២ ពីប្រទេសម៉ាឡេស៊ីជូនកម្ពុជា

13332757_1024979884217175_2063920802674930424_n

News New: ក្នុងនាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងអស់ទាំងកំលាំងកាយ ចិត្ត ដឹកនាំប្រទេសជាតិទៅ រកភាពសុខសាន្ត និងការអភិវឌ្ឍ ប្រកបដោយភាពរីកចំរើនស្ទើរគ្រប់វិស័យ។សម្តេចតេជោ បានយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខប្រជាពលរដ្ឋនៅក្នុង ប្រទេសកម្ពុជាទាំងមូល មិនថាទីប្រជុំជន ឬតំបន់ដាច់ស្រយ៉ាលទេ។ ជាងនេះទៅទៀត សម្តេចតេជោ បានអញ្ជើញជួបបណ្តាប្រទេសនានាលើពិភព លោក ក្នុងគោលបំណងស្វែងរកជំនួយគ្រប់រូបភាពជួយដល់កម្ពុជា និងបង្កើតទំនាក់ទំនងល្អជាមួយប្រទេសទាំងនោះ ក្នុងគោលដៅសាមគ្គីភាព មិត្ត ភាព កិច្ចសហប្រតិបត្តិការណ៍ផ្សេងៗ ដោយឥតឈប់ឈរ។ ជាក់ស្តែង នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូ ចាកចេញពីកម្ពុជា ដើម្បីទៅចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាន នៅប្រទេសម៉ាឡេស៊ី ។

វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាន លើកទី២៥ ដែលប្រារព្ធឡើង នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី មានរយៈពេល ២ថ្ងៃ នៅថ្ងៃទី១ និង ទី២ ខែមិថុនា ឆ្នាំ២០១៦។ បន្ទាប់ពីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនេះ សម្តេចតេជោ ហ៊ុន សែន និងប្រតិភូជាន់ខ្ពស់កម្ពុជា និងធ្វើទស្សនៈកិច្ច ជាផ្លូវការ នៅប្រទេសម៉ាឡេស៊ី រយៈពេល២ថ្ងៃ នៅថ្ងៃទី០៣-០៤ ខែមិថុនា ឆ្នាំ២០១៦ តាមការអញ្ជើញរបស់ លោក Abdul Razak នាយករដ្ឋមន្រ្តី នៃ ប្រទេសម៉ាឡេស៊ី ដើម្បីបង្កើនចំណងមិត្តភាពអោយកាន់តែល្អប្រសើរខ្លាំងឡើងថែមទៀត រវាងប្រទេសទាំងពីរ។


វេទិកាសេដ្ឋកិច្ចពិភពលោក លើកទី ២៥ ស្តីពីអាស៊ាន នឹងផ្តល់ឱកាសដ៏ប្រសើរសម្រាប់ ប្រមុខដឹកនាំកម្ពុជាក្នុងការចែករំលែកបទពិសោធន៍ និង ទស្សនកិច្ចនានាជាមួយនឹងមេដឹកនាំរដ្ឋាភិបាល, អង្គការអន្តរជាតិ, ពាណិជ្ជករ និងសង្គមស៊ីវិល ទៅលើវិធីនៃការយកឈ្នះរាល់ការប្រកួតប្រជែង នាពេលបច្ចុប្បន្ន ដើម្បីសម្រេចឲ្យបាននូវនិរន្តរភាពនៃការ អភិវឌ្ឍជារួមគ្នានៅក្នុងតំបន់ ជាពិសេសគឺរបៀបនៃការទាញយក ប្រយោជន៍សម្រាប់ សហគមន៍អាស៊ាន។ ប្រទេសកម្ពុជា និងម៉ាឡេស៊ី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់ ចំនួន២ នៅអំឡុងទស្សនកិច្ចនេះ ក្នុងនោះមាន៖
១. MOU ទៅលើកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មាន និងការផ្សព្វផ្សាយ
២. MOU ទៅលើកម្មវិធីស្ម័គ្រចិត្តរបស់អន្តរជាតិ នៃ MYCORPS ក្នុងប្រទេសកម្ពុជា៕

13342907_1024979734217190_7955708124783369328_n

13322126_1024979137550583_7186122138490338806_n

អត្ថបទ៖ អារុណ

ប្រភព៖ Page Facebook សម្តេចតេជោ ហ៊ុន សែន

លោក ស សុខា ត្រូវរួមគ្នាជួយជ្រោមជ្រែង អភិវឌ្ឍ និងនៅជាមួយកុមារ

13312666_1717063185238319_938008452297800540_n

News New: នៅឱកាសទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០១៦នេះ លោក ស សុខា ក្នុងនាមយុវជនមួយរូប ជាអ្នកតំណាងរាស្ត្រគណបក្សប្រជាជន កម្ពុជា មណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង លោកបានចូលរួមអបអរសាទរ ដ៏ស្មោះអស់ពីដួងចិត្ត និងស្នើសុំ អោយមនុស្សគ្រប់រូបនាំគ្នាជួយជ្រោមជ្រែងសិទ្ធិសំខាន់ៗរបស់កុមារ ចូលរួមអភិវឌ្ឍកុមារ ដើម្បីផ្តល់ឱកាសអោយកុមារគ្រប់យ៉ាង ព្រមទាំងលើកទឹក ចិត្តប្អូនៗកុមារត្រូវមានសង្ឃឹមឡើង ព្រោះទាំងលោក និងក្រុមការងាររបស់លោក នឹងនៅជាមួយប្អូនៗកុមារជានិច្ច។ ខាងក្រោមនេះ គឺជាខ្លឹមសារ ដែលលោក ស សុខា សរសេរបង្ហោះក្នុង Page Face book របស់លោក ៖

-សូមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី៦៧! គ្រប់វិស័យ គ្រប់និន្នាការ និងគ្រប់មជ្ឈដ្ឋាន សុទ្ធតែមានតួនាទីក្នុងការលើកកម្ពស់ ស្ថានភាពកុមារសព្វថ្ងៃឲ្យកាន់តែប្រសើរឡើងថែមទៀត។


-ដើម្បីអភិវឌ្ឍកុមារ និងដើម្បីផ្ដល់ឱកាសដល់កុមារគ្រប់យ៉ាងនោះ ប្រទេសត្រូវតែមានសន្តិភាពជាមុន។ បន្ទាប់មកមានស្ថេរភាពសេដ្ឋកិច្ច។ ការពិតជាតួនាទីរបស់រដ្ឋាភិបាលជាចម្បង តែបើភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋមិនចូលរួមអោយស្រុះគ្នាទេ ក៏យឺតយ៉ាវដែរ។

-សូមរួមគ្នា ជ្រោមជ្រែងសិទ្ធិកុមារសំខាន់ៗ ដូចជា សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការការពារ សិទ្ធិសុខភាព និងសិទ្ធិ ចូលរួម...។ល។ ជាពិសេស សូមពួតដៃគ្នាជួយកុមារងាយរងគ្រោះជាអាទិភាព ដូចជា កុមារអនាថា កុមារកំព្រា កុមារក្នុងគ្រួសារក្រីក្រ កុមាររស់នៅ ជាមួយមេរោគអេដស៍ កុមាររងគ្រោះដោយសារគ្រឿងញៀន-គ្រឿងស្រវឹង កុមារប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍... បើទោះជារដ្ឋាភិបាល និងអាជ្ញា ធរពាក់ព័ន្ធ លោកបានបំពេញកិច្ចការងារនេះតាមគោលនយោបាយជាដំណាក់កាលៗក្ដី។

-សូមប្អូនៗ កុមារទាំងអស់ កុំអស់សង្ឃឹម! ពួកយើងនឹងនៅជាមួយប្អូនៗ គ្រប់ដង្ហើម ដើម្បីផ្ដល់ឳកាស និងជ្រោមជ្រែងអនាគតអ្នកទាំងអស់គ្នាអោយ អស់ពីលទ្ធភាព តែសូមប្អូនៗគប្បីផ្ដល់ក្ដីសង្ឃឹមអោយខ្លួនឯងមួយចំណែកធំដែរ។ ជយោ! កុមារកម្ពុជា អនាគតកម្ពុជា !!!!

13346436_1717063115238326_2100863354882035221_n

13319795_1717063078571663_8837972029791281719_n

13164326_1717063355238302_7300636937733727193_n

អត្ថបទ៖ កញ្ញា ហោ វ៉ាន់នី

ព្រះមហាក្សត្រខ្មែរ ថ្លែងអំណរគុណសម្តេច ស ខេង និងសហការី នៃក្រសួងមហាផ្ទៃ

13343148_1606763402971431_3251588483312437565_n

News New: កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ក្រសួងព្រះបរមរាជវាំង បានចេញលិខិតមួយច្បាប់ ដែលចុះហត្ថលេខាដោយសម្តេច ចៅហ្វាយវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានសេចក្តីថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម និងសហការីទាំងអស់នៃ ក្រសួងមហាផ្ទៃ ដែលបានចូលរួម និងរៀបចំរក្សាសុវត្ថិភាពបានល្អប្រសើរ ក្នុងឱកាសស្តេចយាងគោរពព្រះរាជពិធីច្រត់ព្រះន័ង្គល នៅទីលានជល់ដំរី ខេត្រសៀមរាប ព្រមទាំងយាងគោរពព្រះរាជពិធីបួងនៅប្រាសាទកោះកែវ និងសួរសុខទុក្ខប្រជារាស្ត្រ ស្ថិតក្នុងភូមិស្រយង់ ឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ។ ជាងនេះទៅទៀត ព្រហមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រទានពរបវរ មហាប្រសើរជូនសម្តេចក្រឡាហោម និងសហការី នៃក្រសួងមហាផ្ទៃ អោយសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ ៖ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ៖ អារុណ

សិក្ខាសាលាស្តីពី "ការលើកតំលៃលំហសាធារណ:ក្នុងទីក្រុងបេតិកភ័ណប្រវត្តិសាស្ត្រ"

13330988_1041943629175375_3410796457298332637_n

News New: នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម JEAN-Claude Poimboeuf ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី "ការលើកតម្លៃលំហសាធា រណ:ក្នុងទីក្រុងបេតិកភណ្ឌប្រវត្តិសាស្ត្រ" ។ សិក្ខាសាលានេះ ប្រព្រឹត្តទៅរយ:ពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ នៅសាលារាជធានីភ្នំពេញ ក្រោមកិច្ចសហការរៀបចំដោយ រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអភិបាលប្រើប្រាស់ភាសាបារាំង(AIMF) ហេីយក៏មានវត្តមានពីគណៈប្រតិភូសមាគមអន្តរជាតិអភិបាលប្រេីប្រាស់ភាសាបារាំង គណៈប្រតិភូតំណាងរដ្ឋបាល ក្រុងហ្លួងព្រះបាង ទីក្រុងហូជីមិញ ទីក្រុងហ្វេ រដ្ឋបាលខេត្តសៀមរាប និងខេត្តកំពត ដែលបានអញ្ជេីញចូលរួមក្នុងអង្គសិក្ខាសាលានេះ។ ការចូលរួមនេះ គឺជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋបាលក្រុង និងរដ្ឋបាលខេត្ត ដែលជាភាគីក្នុងការរៀបចំលំហសាធារណៈនិងប្រព័ន្ធខ្សែក្រវ៉ាត់បៃតងនៅក្នុងទីក្រុងបេតិភណ្ឌប្រវត្តិសាស្ត្រសំដៅរួមគ្នាចែករំលែកបទពិសោធន៍និងផ្តល់ដំណោះស្រាយដេីម្បីឆ្ពោះទៅរកការអភិវឌ្ឍ អភិរក្សអត្តសញ្ញាញ នៃទីក្រុងចំណាស់របស់ខ្លួនទៅថ្ងៃអនាគត៕

13331040_1041943525842052_172334206422005392_n

13321736_1041943739175364_2260862357159077651_n

13307257_1041940475842357_7401850445942929337_n

13331167_1041943592508712_3365371354023505945_n

13322020_1041943585842046_8176141303334040405_n

13346522_1041940502509021_869370745124085834_n

អត្ថបទ៖ លោក រស់ វិសិដ្ឋ

ឯកឧត្តម ស្បោង​ សារ៉ាត ផ្តល់អំណោយពលរដ្ឋក្រីក្រ ៣គ្រួសារ ក្នុងស្រុកពារាំង

13335818_505341916324328_2818019062629896841_n (1)

News New: នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នេះ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពារាំង ជួបសំណេះសំណាលជាមួយក្រុមការងារភូមិ ឃុំ និងប្រជាពលរដ្ឋ នៅក្នុងឃុំកំពង់ប្រាំង ស្រុកពារាំង។ នាឱកាសនោះដែរ ឯកឧត្តម ស្បោង សារ៉ាត ក៏បានផ្តល់នូវអំណោយចែកជូនបងប្អូនប្រជាជនក្រីក្រគ្មានទីពឹងចំនួន ៣គ្រួសារ នៅក្នុងឃុំកំពង់ប្រាំង ស្រុកពារាំង ដែលក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម ថវិកាចំនួន ៦០០០០រៀល សារុង ១ .ភួយ ១. ក្រម៉ា ១. មុង ១. មី ១ កេះធំ .និងសំភារៈប្រើប្រាស់មួយចំនួនទៀត៕
13312724_505342112990975_4000207633085651118_n

13312701_505342149657638_8862938342982278258_n

13327375_505341959657657_6424357632469756094_n

13327375_505342016324318_8227172532120493494_n

អត្ថបទ៖ លោក មាស សុខុម

 

 

 

លោកជំទាវ សុខា គងពិសី និងលោកជំទាវ គីម សុផារី ផ្តល់អំណោយសិស្សសាលាមត្តេយ្យសិក្សាក្រុងតាខ្មៅ

13321065_1106354746090654_1830709872_o

News New: នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នេះ លោកជំទាវ សុខា គងពិសី គីម រិទ្ធី និងលោកជំទាវ គីម សុផារី សំ តុលា បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្អូនៗកុមារា កុមារី នៅក្នុងសាលាមត្តេយ្យសិក្សាក្រុងតាខ្មៅ ចំនួន ៣២០នាក់ ។ ការអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកនូវ អំណោយនេះ ក្នុងឱកាសអបអរសាទរខួបលើកទី៦៧ នៃទិវាកុមារអន្តរជាតិ ១មិថុនា ។ នាឱកាសនោះដែរ លោកជំទាវ ទាំងពីរ ក៏បានចែកជូនកុមារា កមារី ទាំង ៣២០នាក់ ដែល ក្នុង ម្នាក់ៗទទួលបាន៖ គ្រឿងឧបភោគ បរិភោគ ១កញ្ចប់ និងថវិកាចំនួន ៤០០០រៀល ព្រមទាំងលោកគ្រូ អ្នកគ្រូ ចំនួន ១៦នាក់ ម្នាក់ៗទទួលបាន៖ សំភារ:ប្រើប្រាស់ ១កញ្ចប់ និងថវិកាចំនួន ៨០០០០រៀល ផងដែរ៕

13313431_1106354792757316_1745882206_o

13334584_1106354789423983_241409515_o

13318686_1087224334678008_1436568364_n

13334331_1106354769423985_1523801405_o

13340533_1106354786090650_1482159826_o

អត្ថបទ៖ លោក នួន សុផល

គំរោងCHAIN ប្រទេសស្វីស ជួយខេត្តចំនួន៤ ទៅលើវិស័យកសិកម្ម

13340205_758120964329940_9099522200606241505_o

News New: នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ នៅសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង បានអនុញ្ញាតអោយតំណាងស្ថានទូតប្រទេសស្វីស និងប្រធានគម្រោង CHAIN ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ នៅក្នុងជំនួបពិភាក្សានេះ តំណាងនៃស្ថានទូតប្រទេសស្វីស បានលើកឡើងអំពីគម្រោង CHAIN ដែលទទួលបានការគាំទ្រពីភ្នាក់ងារប្រទេសស្វីស ដើម្បីអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ដោយផ្តោតជាសំខាន់ទៅលើ  ផ្លែឈើ  បន្លែ និងគាំទ្រដល់កសិករ អ្នកកែច្នៃ ដើម្បីបង្កើនផលិតកម្ម ប្រកបដោយនិរន្តរ៍ភាព ប្រាក់ចំណូល  និងភាពធន់ទ្រាំ នៅក្នុងខេត្តចំនួន ៤ ទូទាំងប្រទេសកម្ពុជា រួមមាន៖ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។


គួរបញ្ជាក់ផងដែរថា៖ គម្រោង CHAIN គឺផ្តោតសំខាន់លើ កសិករ ការដាំដុះនៅទីវាល បង្កើនសេវាកម្ម និងពង្រឹងសមត្ថភាពដល់កសិករតាមយរៈ ភ្នាក់ងារផ្សព្វ ផ្សាយសាធារណៈ ។ ជាងនេះទៅទៀត គម្រោងនេះ ដើរតួជាចលករ ជួយកសិករផ្សារភ្ជាប់ទីផ្សារ ជួយជម្រុញផលិតកម្មបន្លែ និងបង្កើនតម្រូវការសម្រាប់ភ្នាក់ងារប្រឹក្សាយោបល់កសិកម្មឯកជន។

ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវការស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការនេះ និងគាំទ្រចំពោះគម្រោង CHAIN  ដែលមានចក្ខុវិស័យអភិវឌ្ឍលើ វិស័យកសិកម្មនៅខេត្តស្ទឹងត្រែង ក៏ដូចជាក្នុងខេត្តផ្សេងៗទៀត ទូទាំងប្រទេសកម្ពុជា ហើយស្របទៅតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម ដែលខិតខំបង្កើនធនធានក្នុងស្រុក និងកៀងគរធនធានពីបណ្តាដៃគូអភិវឌ្ឍនានា ចូលរួមអភិវឌ្ឍផែនការយុទ្ធសាស្រ្តនេះ អោយសម្រេចបាននូវសមិទ្ធផលប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងការលើកម្ពស់ជីវភាពប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់។

តំណាងស្ថានទូតស្វីស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិបាលខេត្ត និងស្ថាប័នពាក់ព័ន្ធនានា ដែលគាំទ្រ និងជួយសម្រួលដល់គម្រោង CHAIN ក្នុងការអនុវត្តការងារប្រព្រឹត្តទៅបានរលូន ក្នុងរយៈពេលកន្លងមក ៕

13308260_758120990996604_1431293014981092524_o

13323226_758121064329930_4881127375072819103_o

13346207_758121097663260_7419283461087814911_o

13320404_758121070996596_6358047431522023903_o

អត្ថបទ៖ អារុណ

លោក ប៉ា សុធីរ នាំយកសំភារ:កីឡាជាអំណោយលោក ស សុខា ជូនកីឡាករខ្មែរឥស្លាម ស្រុកកំពង់ត្របែក

13335880_1254151267948009_5283823824897713608_n

News New: នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នេះ លោក ប៉ាវ សុធីរ អនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បាននាំយកសម្ភារៈកីឡា ដែលជាអំណោយឯកឧត្តម ស សុខា អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ ជូនដល់បងប្អូនខ្មែរឥស្លាម ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលក្នុងរួមមាន៖ ១. ខោអាវកីឡា ចំនួន ៣៦កំប្លេរ ២. ទ្រនាប់ជើងទាត់បាល់ ៣៦គូរ
និងបាល់ទាត់ចំនួន ៤ គ្រាប់ សំរាប់ជូនក្រុមកីឡាករបាល់ទាត់ខ្មែរឥស្លាមហាត់សម និងប្រកួតជាមួយក្រុមផ្សេងៗ៕

13335767_1254151327948003_8996186597133941447_n

អត្ថបទ៖ លោក មាស សុខុម

Monday, May 30, 2016

ឯកឧត្តម ម៉ុង រិទ្ធី អញ្ជើញបើកវេទិកាថ្នាក់ខេត្ត នាខេត្តកំពត

13312767_1770376426508868_4885612158347083946_n

News New: នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម បណ្ឌិត ម៉ុង រិទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពបើកវេទិកាថ្នាក់ខេត្ត ស្តីពី ការអនុវត្តគោលនយោបានរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធ "សេវាសាធារណៈ ការផ្គត់ផ្គង់ទឹកប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋ ការធ្វើអត្តសញ្ញាណប័ណ្ណ និងភូមិ ឃុំ មានសុវត្ថិភាព" ។ វេទិកានេះរៀបចំឡើងដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ក្រោមកិច្ចសហការឧបត្ថម្ភគាំទ្រដោយវិទ្យាស្ថានសភាកម្ពុជា(PIC) ៕

13336121_1770376879842156_1370383076523145462_n

13346571_1770376883175489_7836507623246644058_n

13339670_1770376873175490_1951765257470266850_n

អត្ថបទ៖ នេន សុផល