Sunday, May 15, 2016

គណបក្សសង្គ្រោះជាតិ បានតែ1/2 នៃគណបក្សប្រជាជនកម្ពុជា ក្នុងឆ្នាំ២០១៨?

13221499_245242892501488_1362139759493772878_n

News New: អតីតកាលបានឆ្លុះបញ្ជាំងអោយឃើញដល់បច្ចុប្បន្នកាល ហើយក៏វានឹងបង្ហាញពីអនាគត នាពេលខាងមុខដ៏ខ្លី។ គណបក្សប្រជាជនកម្ពុជា ដែលធ្លាប់បានចាញ់គណបក្ស ហ៊្វុន ស៊ិន ប៉ិច កាលពីឆ្នាំ១៩៩៣ ម្តង។ ក្រោយមកគណបក្សប្រជា ជនកម្ពុជា ក៏បានប្រឹងប្រែង កែសំរួលការគ្រប់គ្រងរបស់ខ្លួន ធ្វើកំណែទំរង់លើវិស័យផ្សេងៗ រហូតដល់ទទួលបានជោគជ័យ លើគណបក្ស ហ៊្វុន ស៊ិន ប៉ិច និងរហូតបានធ្វើអោយគណបក្ស ហ៊្វុន ស៊ិន ប៉ិច ចាញ់ហៅមិនលឺ។ ចំណែកឯបច្ចុប្បន្នភាពគណ បក្សសង្គ្រោះជាតិ កំពុងតែឈរលេខរៀងទី២ ក្នុងចំណោមគណបក្សទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។ ការកសាងរបស់ គណបក្សសង្គ្រោះជាតិ កើតឡើងពីគណបក្សពីរគឺ គណបក្ស សម រង្សី និងគណបក្ស សិទ្ធិមនុស្ស ។ គណបក្សទាំងពីរនេះ តែងតែប្រេះឆាគ្នាម្តងជាពីរដង។ នៅក្នុងគណបក្សសង្គ្រោះជាតិ អ្វីដែលអ្នកគាំទ្រ និងប្រជាពលរដ្ឋព្រួយបារម្ភជាងគេនោះ គឺ វត្តមានរបស់លោក កឹម សុខា ព្រោះតែងមានរឿងរ៉ាវច្រើនពីមួយទៅមួយ បើមិនមែនជារឿងពិតរបស់លោក ក៏មានគេប្រឌិត ដែរបែបនេះបែបនោះពីលោកដែរ។ ត្រង់នេះ យើងឃើញថា ការបែកបាក់គ្នារវាងលោក សម រង្សី និងលោក កឹម សុខា ដូចជា រកទុកចិត្តមិនបានសោះ។ ដូច្នោះក្តីសង្ឃឹមតែមួយគត់របស់គណបក្សសង្គ្រោះជាតិ គឺលោក សម រង្សី ។ ប៉ុន្តែលោក សម រង្សី កំពុងរត់ឆ្ងាយពីស្រុកខ្មែរ។ តើគណបក្សនេះ សង្ឃឹមអ្វីទៅ? វាពិបាកណាស់ គណបក្សមួយបង្កើត និងដឹកនាំដោយមនុស្សពីរ នាក់ គឺវាងាយនឹងប្រេះឆា ព្រោះមនុស្សម្នាក់ៗមានចិត្តគំនិតមិនដូចគ្នាទេ។

ចំណែកឯគណបក្សប្រជាជនកម្ពុជាវិញ តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម រចនាសម្ព័ន្ធរៀបចំដូចក្រឡាចក្រត្រង់ គឺគ្មានចន្លោះ ប្រហោងឡើយ។ សមាជិកបក្ស ពីមួយថ្ងៃទៅមួយថ្ងៃច្រើនទៅៗ ។ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា បានធ្វើកំណែទំរង់រុះរើគណ:រដ្ឋមន្ត្រី ពីរដ្ឋមន្ត្រីមិនសូវធ្វើការងារ មកដាក់រដ្ឋមន្ត្រី ដែលសកម្មនឹងការងារ និង បានធ្វើកំណែទំរង់ស្ទើរគ្រប់វិស័យបានយ៉ាងល្អប្រសើរ។ ថ្នាក់ដឹកនាំប្រទេសតាំងពីថ្នាក់កំពូលដល់ថ្នាក់ក្រោម បានប្រឹងប្រែង មករស់នៅក្នុងជីវភាពជាមួយប្រជាពលរដ្ឋ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ទាន់ពេលវេលា។ គណបក្សប្រជាជនកម្ពុជា បានបង្កើតអោយមានអង្គភាពពិសេសៗ ជួយដល់ប្រជាពលរដ្ឋភ្លាមៗ និងទាន់ សភាពការណ៍បំផុតដូចជា៖កាកបាទក្រហមកម្ពុជា ជួយគ្រប់ទុក្ខលំបាលរបស់ប្រជាពលរដ្ឋ សហភាពសហព័ន្ធយុវជនកម្ពុជា ចុះជួយមូលដ្ឋាន មូលនិធិមនុស្ស ស ខេង ជួយដល់ប្រជាពលរដ្ឋសំរាលកូន និងទទួលមរណភាពទូទាំងខេត្តព្រៃវែង និងខេត្ត បាត់ដំបង ព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់ អភិបាលខេត្ត រាជធានី ស្រុក ក្រុង ខណ្ឌ ឃុំ សង្កាត់ សុទ្ធតែបានចុះជាប់ សុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា ពិសេសជាងគេបំផុត វត្តមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលសម្តេច បានបង្កើនភាពស្អិតរមួតជាមួយប្រជាពលរដ្ឋដូចបងដូចប្អូន ត្រូវការស្មាលម៉ាន បានស្មាលនោះ។ សម្តេចតេជោ បានដាក់ខ្លួន ទៅក្នុងជីវិតរបស់ប្រជាពលរដ្ឋរួមសុខរួមទុក្ខ និងដោះស្រាយគ្រប់បញ្ហាប្រជាពលរដ្ឋ។ ជាងនេះទៅទៀត សម្តេចតេជោ បាន និងកំពុងធ្វើរឿងជាច្រើន ដែលសុទ្ធសឹងជាប្រយោជន៍ប្រជាពលរដ្ឋ និងប្រយោជន៍ជាតិ ពិសេសការកសាងនូវខឿនសន្តិភាព និងការអភិវឌ្ឍដ៏អស្ចារ្យសំរាប់កម្ពុជា។

តើគណបក្សសង្គ្រោះជាតិ បានធ្វើអ្វីខ្លះ? ដូច្នោះឈុតឆាកនយោបាយតែមួយគត់ ដែលជាក្តីសង្ឃឹមរបស់ គណបក្សសង្គ្រោះ ជាតិ គឺរងចាំលោកប្រធាន សម រង្សី ត្រឡប់មកវិញ ហើយនាំមកនូវយុទ្ធសាស្ត្រថ្មីអ្វីមួយទៀត ដើម្បីមកបង្ហាញប្រជាពលរដ្ឋ ក្នុងគោលបំណងប្រមូលសំលេងគាំទ្របោះឆ្នោតជូនគណបក្សសង្គ្រោះជាតិម្តងទៀត តែប៉ុណ្ណោះ។ បើមិនដូច្នោះ គណបក្ស សង្គ្រោះជាតិ ឆ្នាំ២០១៨ខាងមុខនេះ មិនអាចលើសពី ៤១កៅអីនោះទេ៕

បទវិភាគនេះគិតត្រឹមពេលបច្ចុប្បន្នប៉ុណ្ណោះ វានឹងអាចប្រែប្រួល ប្រសិនបើគណបក្សសង្គ្រោះជាតិ រៀបចំប្រព័ន្ធគ្រប់គ្រងត្រឹម និងលោកប្រធាន សម រង្សី ត្រឡប់មកដឹកនាំគនបក្សបក្សដូចដើម៕

អត្ថបទ៖ វណ្ណ:អារុណ

0 comments:

Post a Comment