Sunday, May 29, 2016

ឯកឧត្តម អេង ឆៃអ៊ាង ការចាប់អ្នកតំណាងរាស្ត្រ មានតែមាត្រា៨០ មួយគត់ និង 2/3 រឺ 3/4 ?

11046968_625121837589782_5453219375380942006_n

News New: កិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ ដែលមានសំឡេងភាគច្រើនដាច់ខាត បានសម្រេចអនុម័តអោយសមត្ថកិច្ច និងតុលាការ បន្តនីតិវិធីរបស់ខ្លួនចំពោះករណីឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ  ជុំវិញបទល្មើសប្រឆាំងទៅនឹងដីកាកោះហៅរបស់តុលាការ ដែលការសម្រេចអោយដំណើរការនេះ ដោយសម្លេង ៦៨ លើ៦៨ របស់សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ។ ប៉ុន្តែកិច្ចប្រជុំរដ្ឋសភានេះ គឺអវត្តមានសមា ជិកសភា មកពីគណបក្សសង្គ្រោះជាតិ ។

បន្ទាប់ពីសភាសំរេចអនុម័តអោយសមត្ថកិច្ច និងតុលាការ បន្តនីតិវិធីរបស់ខ្លួនចំពោះករណីឯកឧត្តម កឹម សុខា នោះ ឯកឧត្តម អេង ឆៃអ៊ាង អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅតែបន្តអះអាងថា "នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានតែមាត្រា ៨០ មួយគត់ ដែលចែងអំពីការឲ្យតុលាការចាប់ចង ឬមិនឲ្យចាប់ចងតំណាងរាស្ត តែត្រូវអនុម័តដោយសម្លេង ២/៣ ឬ ៣/៤ នៃសមាជិកសភាទាំងមូល ។ក្រៅពីនេះ ពុំមានមាត្រាណាមួយ ដែលចែងឲ្យរដ្ឋសភា អនុម័តគាំទ្រនីតិវិធីតុលាការក្នុងការដាក់ទោសទណ្ឌលើតំណាងរាស្ត្រដោយសម្លេងភាគច្រើនដាច់ខាតនោះទេ" ។

ចំពោះករណីឯកឧត្តម កឹម សុខា ខាងលើនេះ News New យល់ឃើញថា ឯកឧត្តម កឹម សុខា គួរណាស់ចូលខ្លួនទៅបំភ្លឺនៅតុលាការតាំងពីដំបូងម្លេះ បើឯកឧត្តម អះអាងថា ខ្លួនមិនមានទោសអ្វីនោះ គឺមិនគួរបណ្តោយទុករហូតដល់ពេលនេះឡើយ៕

អត្ថបទ៖ អារុណ

ប្រភព៖ Face book : Eng Chhai Eang

0 comments:

Post a Comment