Wednesday, May 4, 2016

មនុស្ស ២០០០នាក់ នឹងដង្ហែរញ្ញត្តិទៅកាន់ ACU នាថ្ងៃទី៧ ខែឧសភា ខាងមុខនេះ

13174160_529151150587123_2398915687170368587_n

News New: នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ ប្រជាពលរដ្ឋ ចំនួន ២០០០នាក់ ដែលមានទាំងយុវជន និងស្ត្រី នឹងជួបជុំគ្នា ដើម្បីដង្ហែរញត្តិមួយ ទៅដាក់នៅអង្គភាពប្រឆាំងអំពើពុករលួយ  ក្នុងគោលបំណង៖

ទី១.បញ្ឈប់ការគម្រាមកំហែង លើសកម្មជនសិទ្ឋិមនុស្ស និងមន្ដ្រីអង្គការសង្គសីុវិល តាមរយៈការចោទប្រកាន់ផ្សេងៗ។

ទី២. បញ្ឈប់ការអនុវត្ត តួនាទីរបស់ខ្លួន ដែលមានលក្ខណៈស្ដង់ដាពីរ។

បើតាមការអោយដឹងពីក្រុមអ្នកដឹកនាំការជួបជុំនេះ គឺកញ្ញា មាស លក្ខិណា បានបញ្ជាក់ថា ពួកគាត់បានធ្វើលិខិតមួយស្នើសុំទៅសាលារាជធានីភ្នំពេញ រួចហើយអំពីការហែរញ្ញត្តិនេះ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ក្នុងនោះសាលារាជធានីភ្នំពេញ បានទទួលលិខិតស្នើសុំនេះរួចហើយដែរ ប៉ុន្តែមិនទាន់មានចំលើយយ៉ាងណានោះទេ។ កញ្ញាបន្ថែមទៀតថា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦នោះ គ្រោងនឹងជួបជុំគ្នា ហើយដង្ហែរញ្ញត្តិទៅដាក់អង្គភាពប្រឆាំងអំពើពុករលួយ នៅម៉ោង៩:០០ព្រឹក ដោយមានមនុស្សចូលរួមជុំវិញរាជធានីភ្នំពេញចំនួន ២០០០នាក់(តាមការគ្រោង)។ ប៉ុន្តែគម្រោងនេះ អាចនឹងកើនឡើង ប្រសិនបើមានបងប្អូនយើងមកពីតាមខេត្តផ្សេងៗទៀត៕

13151631_529151130587125_2300829669518268142_n

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

0 comments:

Post a Comment