Sunday, May 15, 2016

សសយក ស្រុកបាភ្នំ នាំអំណោយលោក ស សុខា ជូនលោកយាយខ្វះខាតជីវភាពខ្លាំង

13239267_790754417721725_1278706180702405528_n

News New: កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ម្សិលម៉ិញនេះ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាភ្នំ ខេត្តព្រៃវែង បាននាំយកអំណោយមនុស្សធម៌លោក ស សុខា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោកស្រី ទៅផ្តល់ជូនលោកយាយ ថន យ៉ុង រស់នៅក្នុងឃុំ ឈើកាច់ ស្រុកបាភ្នំ ដែលមានជីវភាពខ្វះខាត ព្រមទាំងត្រូវចិញ្ចឹមបីបាច់ថែរក្សាចៅចំនួន ៥នាក់ទៀត។ អំណោយដែលបានប្រគល់ជូនលោកយាយនាពេលនោះរួមមាន៖ អង្ករ ១បេ កន្ទេល ១ មុង ១  ភួយ ១ ខ្នើយ ១  ចង្ក្រានហ្គាស ១ ធុងទឹកកក ១  ទឹកស៊ីអ៊ីវ ១យួរ ស្ករស ១គីឡូ កំសៀវទឹក ១  ផ្តិលដងទឹក ២  ពែងចានស្លាបព្រា និងវែក ត្រីខកំប៉ុង ១យួរ  សណ្តែកសៀង ៣គីឡូ សាប៊ូលាងចាន ១ដប ថូដាក់ទឹក ១ និងថវិកាចំនួន ៧ម៉ឺនរៀលផងដែរ។

យើងសង្កេតឃើញថា បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំតាមមូលដ្ឋាន រួមមានទាំងអាជ្ញាធរដែនដី កាកបាទក្រហមកម្ពុជា និងក្រុមការ ងារសហភាពសហព័ន្ធយុវជនកម្ពុជា បានយកចិត្តទុកដាក់ជាមួយសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង មិន ថាតិចច្រើន ការផ្តល់នូវអំណោយជូនដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ គឺពិតជាបានជួយសំរួលដល់ ការលំបាករបស់ពួកគាត់មួយគ្រាច្បាស់ណាស់ ហើយពេលខ្លះបើគាត់គ្មានអំណោយបន្តិចបន្តួចនេះទេ ក៏អាចធ្វើអោយប្រជា ពលរដ្ឋដែលខ្វះខាតមែនទែន អាចនឹងដាច់បាយដែរ។ ដូច្នោះយើងគ្រប់គ្នា ដែលមិនមែនជាប្រជាពលរដ្ឋជួបការលំបាកនោះ ចូរកុំគិតបែបអវិជ្ជមាន ដោយមិនជួយចូកចែវ បែរជាយកជើងរារទឹកទៅវិញ៕

13077027_790754347721732_8128223574741038019_n

13164465_790754541055046_3403446522677137360_n

អត្ថបទ៖ លោក មាស សុខុម

 

0 comments:

Post a Comment