Sunday, May 1, 2016

លោក អ៊ុំ ម៉ារ៉ា ផ្តល់ថវិកាជាង ៥លានរៀលដល់លោក លី លូន របួសដាច់ជើងដោយជាន់មីនពេលចុះល្បាត

13094287_577968455718341_4287713150327769911_n

News New: កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ដឹកនាំដោយ លោក អ៊ុំ ម៉ារ៉ា ប្រធានកិត្តិយសសាខា បាននាំយកអំណោយមនុស្សធម៌ចំនួន ០១គ្រួសារ ផ្តល់ជូនលោក លី លូន ដែលរងរបួសដាច់ជើងម្ខាង កំពុងសម្រាកព្យាល និងថែទាំជំងឺ នៅក្នុងមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ។

គួររំលឹកផងដែរថា លោក លី លូន ទទួលរងរបួសដាច់ជើងគឺ បណ្តាលមកពីជាន់គ្រាប់មីនក្នុងពេលចុះល្បាត កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ នៅភូមិសាស្រ្តទល់មុខចំការចេក ឋិតក្នុងភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ លោកប្រធានកិត្តិយសសាខា បានផ្តាំផ្ញើសូមឲ្យមានការថែទាំសុខភាព និងផ្តាំផ្ញើគ្រូពេទ្យយកចិត្តទុកដាក់ថែទាំអ្នកជំងឺ និងក៏បានផ្តល់ជូននូវអំណោយមួយចំនួនរួមមាន ៖ មី ១កេស ត្រីខ ១ យួរ សារុង ១ ក្រម៉ា ១ មុង១ ភួយ ទឹកដោះគោឆៅ ២ឡូ ស្ករស ១គីឡូ ថវិកា១,០០០,០០០ រៀល រួមនិងថវិកាសាលាស្រុកជាំក្សាន្ត ៥០០,០០០រៀល ថវិកាអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ៤,២១៥,០០០រៀលគត់ផងដែរ។ បន្ទាប់មក លោកប្រធានកិត្តិយសសាខា ក៏បានបន្តសួរសុខទុកអ្នកជំងឺ ៧នាក់ផ្សេងទៀត  ម្នាក់ៗទទួលបាន ថវិកា៥០,០០០រៀលផងដែរ៕

13076594_577968395718347_4723608921314597695_n

13082482_577968425718344_2480225297348751006_n

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

0 comments:

Post a Comment