Recent Posts

Seo Services

លោក យ៉ែម បុញ្ញរិទ្ធ តើអ្វីទៅជា សក្តានុពលក្នុងការអភិវឌ្ឍ?

13178019_1122515954478535_8526061852209867943_n

News New: នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នេះ លោក យ៉ែម បុញ្ញរិទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង គណបក្សសង្គ្រោះជាតិ បានសរសេរបង្ហោះក្នុង Page របស់លោក ដែលមានខ្លឹមសារថា " ក្នុងបរិបទបច្ចុប្បន្ន ប្រជាពលរដ្ឋរបស់យើងភាគច្រើនលើសលុបមានអាយុក្រោម ៣៥ឆ្នាំ ដែលបញ្ជាក់អោយឃើញថា ប្រទេសយើងមានកម្លាំងពេញវ័យ ក្នុងការអភិវឌ្ឍប្រទេសជាតិ ។ ដើម្បីអោយកម្លាំងទាំងនេះ មានសក្តានុពលពេញលេញ សមត្ថភាពពិតប្រាកដ ទាំងផ្នែកចំណេះដឹងទូទៅ ផ្នែកជំនាញ និងផ្នែកបច្ចេកទេស តម្រូវអោយមានប្រព័ន្ធអប់រំមួយ ដែលមានមធ្យោបាយគ្រប់គ្រាន់ ក្នុងការអប់រំ បណ្តុះបណ្តាលចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ឧត្តមសិក្សា គួបផ្សំជាមួយនឹងកម្មវិធីសិក្សាស្របតាមសម័យបច្ចុប្បន្ននេះ។ កត្តាសំខាន់មួយទៀត គឺការរៀបចំផែនការអភិវឌ្ឍតាមមូលដ្ឋាន ពីព្រោះប្រទេសយើងជាប្រទេសកសិកម្ម ដូច្នេះការកែប្រែក្លាយពីកសិកម្មអន់ថយ ទៅជាកសិកម្មទាន់សម័យ គឺត្រូវការធនធានមនុស្ស អ្នកបច្ចេកទេស ទាំងផ្នែកកសិកម្ម និងបច្ចេក វិទ្យា គ្រឿងចក្រ ប្រព័ន្ធធារាសាស្ត្រ ដើមទុន និងកត្តាដទៃផ្សេងទៀត ដើម្បីអោយការផលិត បានកើនចំនួនច្រើន នាំមកនូវប្រាក់ចំណូលមួយដ៏សំខាន់សម្រាប់ប្រជាកសិករយើង ដែលមានចំនួន ប្រមាណជា ៨០% នៃចំនួនប្រជាពលរដ្ឋសរុប។


មានទឹក មានដី មានកម្លាំង មានសក្តានុពលក្នុងការអភិវឌ្ឍហើយ ក៏មានករណីចាំបាច់មួយចំនួនទៀត ដូចជា៖ ការធ្វើវិមជ្ឈការអំណាចដល់មូលដ្ឋាន ដើម្បីសម្រេចបានក្នុងការអភិវឌ្ឍពិតប្រាកដ ដើម្បីលើកកម្ពស់ ចំណូលសេដ្ឋកិច្ចគ្រួសារ ។ ជំហានដំបូងនៃវិមជ្ឈការ មានការផ្តល់ថវិកាទៅមូលដ្ឋានឃុំ-សង្កាត់ពីថ្នាក់ជាតិ ផ្តល់អ្នកបច្ចេកទេសកសិកម្ម និងសម្រួលដល់សេវាផ្សេងៗ ដូចជា៖ ការផ្តល់ព័ត៌មានពីតម្លៃកសិផល ការរកទីផ្សារ និងការធានាការពារតម្លៃកសិផល ជាដើម"៕

ប្រភព៖ Yem Ponhearith

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ ០៧០ ៨៥៥ ៤៥៦ ០៦៨ ៨៥៥ ៤៥៦ និង ០៨៥ ៨៥៥ ៤៥៦

លោក យ៉ែម បុញ្ញរិទ្ធ តើអ្វីទៅជា សក្តានុពលក្នុងការអភិវឌ្ឍ? លោក យ៉ែម បុញ្ញរិទ្ធ តើអ្វីទៅជា សក្តានុពលក្នុងការអភិវឌ្ឍ? Reviewed by Unknown on 2:21:00 AM Rating: 5

No comments:

Powered by Blogger.