Thursday, May 26, 2016

ព្រះគ្រូចៅអធិការវត្តកញ្ចំ ផ្តល់អំណោយជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង

 

13256433_1811804755719049_8412872266549337026_n

News New: ដើម្បីចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ក្នុងជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលមានជីវភាពក្រីក្រលំបាក ជនពិការ ចាស់ជរាគ្មានទីពឹង ក្មេងកំព្រា និងអ្នកងាយរងគ្រោះ ព្រមទាំងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ ព្រះគ្រូចៅអធិការវត្តកញ្ចំ ស្ថិតក្នុង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង បាននាំយកអំណោយជាសភារ:ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកាចំនួន ៤០ ០០០០រៀល(សែសិបម៉ឺនរៀល) ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង ។ ថ្លែងនៅក្នុងឱកាសនោះ លោក ហ៊ី ធួក ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង និងជាអភិបាល នៃគណ: អភិបាលស្រុកពារាំង បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះគ្រូចៅអធិការ ដែលបាននាំនូវសំភារ:ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកា ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង នាពេលនេះ។ លោក ហ៊ី ធួក ក្នុងនាមអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង លោកនឹងយកសំភារ:ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ ក៏ដូចជា ថវិកា ដែលទទួលបាននាពេលនេះ ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះផ្សេងៗ ទូទាំងស្រុកពារាំង ដោយ មិនប្រកាន់និន្នាការនយោបាយអ្វីឡើយ៕

13315741_1811804849052373_3135641177256450338_n

13321898_1811804875719037_6997724307480406397_n

អត្ថបទ៖ លោក មាស សុខុម

0 comments:

Post a Comment