Recent Posts

Seo Services

ប្រជាពលរដ្ឋ ពិតជាគ្មានពេលគិត និងបំរើអោយអ្នកនយោបាយឡើយ

13244786_612898492216963_3866230446219877437_n

News New: វាគ្មានប្រយោជន៍សំរាប់ប្រជាពលរដ្ឋ សូម្បីតែបន្តិច ក្នុងស្ថានភាពបច្ចុប្បន្ន និងស្ថានភាពអាក្រក់ណាមួយកើតឡើង នាពេលខាងមុខ។ News New ថ្ងៃ នេះ សូមដកស្រង់មតិបងប្អូននៅតុកាហ្វេបន្តិច ទាក់ទងទៅនឹងរឿងនយោបាយបច្ចុប្បន្ននេះ។ ការចាប់ខ្លួនលោក កឹម សុខា ក្នុងស្ថានភាពរញ៉េរញ៉ៃ ដែលធ្វើអោយ ប្រជាពលរដ្ឋភ័យខ្លាច គឺវាគ្មានប្រយោជន៍សំរាប់ប្រជាពលរដ្ឋទេ។ ការដែលលោក កឹម សុខា មិនព្រមចូលខ្លួនទៅឆ្លើយបំភ្លឺនៅតុលាការ ក៏វាគ្មានប្រយោជន៍សំរាប់ប្រជាពលរដ្ឋដែរ។ ការដង្ហែរញត្តិរបស់មន្ត្រីមូលដ្ឋាន គ្រប់ខេត្ត រាជធានី របស់គណបក្សសង្គ្រោះជាតិ មកភ្នំពេញ ដើម្បីថ្វាយព្រះមហាក្សត្រ ក៏វាគ្មានប្រយោជន៍សំរាប់ប្រជាពលរដ្ឋ ។ ជាងនេះទៅទៀត ការគ្រោងនឹងធ្វើមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ ក្នុងករណីបើមានការចាប់ខ្លួនលោក កឹម សុខា នោះ គឺវាមិនត្រឹមតែគ្មានប្រយោជន៍ទេ ថែមទាំងបង្កអសន្តិសុខសង្គម បង្កភាពភ័យខ្លាច និងធ្វើអោយសង្គមជាតិជ្រួលច្របល់ថែមទៀតផង។ អ្នកហូបកាហ្វេទាំងនោះបន្ត បានទៀតថា អ្វីដែលប្រជាពលរដ្ឋ ត្រូវការនៅពេលនេះ គឺធ្វើយ៉ាងណាអោយមានទឹកប្រើប្រាស់គ្រប់គ្រាន់ រៀបចំការងារធ្វើស្រែចំការ ព្រោះរដូវរស្សាឈានចូលមកដល់ហើយ អាជីវករ រៀបចំបង្កើនការលក់ដូររបស់ខ្លួន ដើម្បីអោយបានអតិថិជនច្រើន។ អ្នកបំរើការងារតាមក្រុមហ៊ុនឯកជននានា ក៏កំពុងយកចិត្តទុកដាក់ធ្វើការ ងាររបស់ខ្លួនអោយបានល្អ ដើម្បីបានឡើងប្រាក់ខែខ្ពស់។ ចំពោះសិស្សានុសិស្ស ក៏កំពុងមមាញឹក ក្នុងការរៀនសូត្រ ជាពិសេសប្អូនៗរៀនថ្នាក់ទី១២ ក៏កំពុងត្រៀមខ្លួន ដើម្បីប្រលងសញ្ញាបត្រ នាពេលខាងមុខ។ ជាងនេះទៅទៀត កម្មករ កម្មការិនី តាមរោងចក្រនីមួយៗ ក៏កំពុងប្រឹងប្រែងធ្វើការងារ ថែមម៉ោង ដើម្បីបានប្រាក់ខែច្រើន សំរាប់ជួយផ្គត់ផ្គង់ក្រុមគ្រួសារពួកគាត់ដែរ។ ដូច្នោះ ប្រជាពលរដ្ឋ ពិតជាគ្មានពេលគិតពីរឿងទាំងអស់នោះទេ ហើយក៏គ្មានពេលវេលាសំរាប់ទុកអោយអ្នកនយោបាយប្រើប្រាស់ផងដែរ៕

អត្ថបទ៖ វណ្ណ:អារុណ
ប្រជាពលរដ្ឋ ពិតជាគ្មានពេលគិត និងបំរើអោយអ្នកនយោបាយឡើយ ប្រជាពលរដ្ឋ ពិតជាគ្មានពេលគិត និងបំរើអោយអ្នកនយោបាយឡើយ Reviewed by Unknown on 11:52:00 PM Rating: 5

No comments:

Powered by Blogger.