Wednesday, May 4, 2016

លោក លាត ភិរុណ ចាត់វិធានការក្តៅ ករណីរំលោភលើដីរដ្ឋ

13087810_220793434969247_8867734624750045452_n

News New: កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ម្សិលម៉ិញនេះ លោក លាត ភិរុណ អភិបាលនៃគណ:អភិបាលក្រុងព្រៃវែង ខេត្តព្រៃវែង បានចាត់វិធានការភ្លាមៗទៅលើក្រុមអ្នកចាក់អាចម៌ដីរបស់ខ្លួន មកលើប្រឡាយសាធារណ:របស់រដ្ឋ ដោយលោក បញ្ជាអោយកើបកាយយកដីនោះចេញភ្លាម គឺមិនរងចាំឡើយ។ យើងឃើញថា ចំណាត់ការវាហាក់បីដូចជា តឹងតែងបន្តិចមែន ក៏ប៉ុន្តែនេះជាការប្រមានមួយយ៉ាងសំខាន់ដល់ក្រុមឈ្មួញ មានលុយ ឬមានអំណាច ដែលតែងតែរំលោភបំពានលើ អ្នកទន់ខ្សោយ និងលើទ្រព្យសម្បត្តិរបស់រដ្ឋ ដោយមិនគិតគូ ឬខ្លាចក្រែងនោះ ព្រោះថា បើចេះតែបណ្តោយភាពអនាធិបតេយ្យ ចេះតែកើនឡើងរហូតដល់មិនអាច ទប់ស្កាត់ ឬដោះស្រាយបានទៀតផង។
សូមបញ្ជាក់ថា ករណីរំលោភលេីដីប្រឡាយសាធារណៈរបស់រដ្ឋនេះ ស្ថិតនៅក្នុងភូមិឯករាម សង្កាត់ជេីងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង៕

13100910_220793588302565_3148811766134860977_n

អត្ថបទ៖ លោក មាស សុខុម

 

0 comments:

Post a Comment