Wednesday, May 25, 2016

ឯកឧត្តម ខេង ច័ន្ថា គោរពជូនពរសម្តេច ហេង សំរិន ក្នុងឱកាសខួបកំណើត ៨២ឈានចូល ៨៣ឆ្នាំ

13256507_1745653982379788_1083197719430535984_n

News New: នៅក្នុងឱកាសដ៏វិសេសវិសាលនៃខួបកំណើតគម្រប់ ៨២ ឈានចូល ៨៣ឆ្នាំ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជា ឯកឧត្តមឧកញ៉ា ខេង ច័ន្ថា ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា  និងលោកជំទាវ បានគោរពជូន ពរជ័យ ដែលមានខ្លឹមសារថា" ខ្ញុំបាទ និងក្រុម សូមអនុញ្ញាតចូលរួមសំដែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រ ប្រកបដោយមនោសញ្ចេតនារំភើបសប្បាយរីករាយក្រៃលែង និងសូមគោរពជូននពរ សម្តេច សូមប្រកបដោយកំលាំងពលំមាំមួន អាយុយឺនយូរ សុខភាពល្អបរិបូរណ៍ ប្រាសចាកពីរោគាព្យាធិទាំងឡាយទាំងពួង ដើម្បីដឹកនាំអង្គការបញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា សំរេចបានជោគជ័យថ្មីៗថែមទៀត ។

នាឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ ខ្ញុំបាទ និងក្រុមគ្រួសារ សូមសំដែងនូវការគោរពកោតសរសើរយ៉ាងស្មោះស្ម័គ្របំផុតចំពោះស្នាដៃដ៏ឧដុង្គឧត្តមរបស់ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា  ដែលសម្តេច បានខិតខំយកអស់ពីកំលាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងបេសកកម្មដឹកនាំស្ថាប័នរដ្ឋសភា ដែលជាអង្គការបញ្ញត្តិ នៃព្រះរាជាណាចក្រកម្ពុជា អោយការវិវត្តន៍រីកចំរើនឥតឈប់ឈរ ពិសេសការកសាងច្បាប់នានា សំដៅពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ។ លើសពីនេះទៅទៀត សម្តេច បានយកចិត្តទុកដាក់បំផុតចំពោះភាពសុខសាន្ត ការគោរពសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស គោរពឯករាជ្យ អធិបតេយ្យ បូរណ ភាពទឹកដី ថែរក្សារដ្ឋធម្មនុញ្ញ ការពាររាល់សមិទ្ធិផលសង្គមជាតិ ក្នុងដំណើរការឆ្ពោះទៅកាន់មាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍ ព្រមទាំងបន្តបង្កើន ការងារជូនប្រជាពលរដ្ឋអោយកាន់តែមានជីវភាពធូរធារជាបន្តបន្ទាប់។ ទន្ទឹមនោះ សម្តេចអគ្គមហាពញាចក្រី និងលោកជំទាវ ក៏បានចំណាយទ្រព្យធនផ្ទាល់ ក្នុងការកសាងសមិទ្ធផលជាច្រើនសំរាប់សង្គមជាតិ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ សំដៅបំរើផលប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ និងទុកសំរាប់កូនចៅជំនាន់ក្រោយ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទ និងក្រុមគ្រួសារ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរថ្លៃថ្លា ជូន សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតអំពី ខ្ញុំបាទយើងខ្ញុំ" ៕

13263933_1745654062379780_8371922072506700422_n

13245243_1745654042379782_976689684112527081_n

13254526_1745654022379784_4777956998677436128_n

អត្ថបទ៖ អារុណ

0 comments:

Post a Comment