Recent Posts

Seo Services

ពលរដ្ឋ ១០គ្រួសារត្រូវខ្យល់កន្ត្រាក់ផ្ទះ ទទួលបានអំណោយពីលោក ហាស់ សារ៉េត ប្រធានសាខាកាកបាទក្រហមកម្ពុជា

13151797_1667898640123662_4012315290218759271_n

News New: នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ នេះ  លោក ហាស់ សារ៉េត ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងលោក ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់ កន្រ្តាក់ ចំនួន ១០គ្រួសារ នៅក្នុងភូមិព្រៃទទឹង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នៅក្នុងឱកាសនោះ លោក ហាស់ សារ៉េត បាននាំយកប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខ ពីសំណាក់សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេច តែងតែយកចិត្តទុក្ខដាក់អំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ អោយតែបងប្អូនប្រជាពលរដ្ឋមានទុក្ខលំបាកនៅទីណា ទីនោះគឺមានកាកបាទក្រហមកម្ពុជាជានិច្ច ។ លោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអោយមានការបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិ ដែលនឹងអាចកើតឡើងជាយថាហេតុណាមួយ។

សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនបងប្អូនទាំង ១០គ្រួសារក្នុងឱកាសនោះ រួមមាន៖ ក្នុង ១គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម តង់ ១សំរាប់ កន្ទេល ១សំរាប់  ឃីត ១កញ្ចប់ និងថវិកា ១០០,០០០រៀល(ដប់ម៉ឺនរៀល)។ នាឱកាសនោះផងដែរ លោក ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង ក៏បានជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួន បន្ថែមទៀត ក្នុង ១គ្រួសារ ១០០,០០០រៀល(ដប់ម៉ឺនរៀល)៕

13125024_1667892940124232_8138643167059942821_n

13138774_1667892950124231_3258690300443460462_n

13083226_1667893050124221_5444293525844608897_n

13082592_1667893113457548_8905977822149645805_n

13102854_1667893160124210_6936040646091511873_n

13092074_1667893200124206_2942304446956763900_n

 

 

 
ពលរដ្ឋ ១០គ្រួសារត្រូវខ្យល់កន្ត្រាក់ផ្ទះ ទទួលបានអំណោយពីលោក ហាស់ សារ៉េត ប្រធានសាខាកាកបាទក្រហមកម្ពុជា ពលរដ្ឋ ១០គ្រួសារត្រូវខ្យល់កន្ត្រាក់ផ្ទះ ទទួលបានអំណោយពីលោក ហាស់ សារ៉េត
ប្រធានសាខាកាកបាទក្រហមកម្ពុជា Reviewed by Unknown on 9:47:00 PM Rating: 5

No comments:

Powered by Blogger.