Thursday, May 12, 2016

លោក ឡុង ឌីម៉ង់ នឹងទៅបំពេញកិច្ចទូតនៅសាធារណរដ្ឋកូរ៉េ នាយប់ថ្ងៃទី១៩ ខែឧសភា ខាងមុខ

12987056_1700322030227571_1690239556319092763_n

News New: លោក ឡុង ឌីម៉ង់ អតីតអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា ឯកអគ្គរាជទូត និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ នឹងត្រូវចេញដំណើរទៅបំពេញតួនាទីនេះ នាយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ។ បើតាមការបញ្ជាក់របស់លោក ឡុង ឌីម៉ង់ ថា តួនាទីនេះ គឺជាកិច្ចការដំបូងរបស់លោក ក្នុងវិស័យការទូត។ ជាងនេះទៅទៀត មានការងារជាច្រើន កំពុងតែរងចាំលោក ហើយការងារទាំងនោះ មានទាំងរឿងល្អ និងរឿងមិនទាន់ល្អ។ ប៉ុន្តែទោះបីជាយ៉ាងណា  លោកសន្យាថា នឹងខិតខំព្យាយាមបំពេញភារកិច្ច ដែលព្រះមហាក្សត្រ សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រគល់សេចក្តីទុកចិត្តមកលើរូបលោក ធ្វើយ៉ាងណាដើម្បីការពារផលប្រយោជន៏ជាតិ និងប្រជាជនយើងអោយបានល្អ៕

13217287_1711434639116310_1984881569090936008_o

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

0 comments:

Post a Comment