Recent Posts

Seo Services

អគ្គិសនីកម្ពុជា បង្ហាញពីដំណោះស្រាយពេលមានបញ្ហា

13346523_273157333032064_2237864034490489654_n

News New: អគ្គិសនីកម្ពុជា បានបង្ហាញថា ចាប់ពីឆ្នាំ២០១៦ នេះ រហូតដល់ ឆ្នាំ២០២០ តម្លៃអគ្គិសនី មានការបញ្ចុះតម្លៃជាបន្តបន្ទាប់ ដោយអនុវត្តតាមគោល នយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ  ហ៊ុន សែន ។

យើងសង្កេតឃើញថា ក្នុងរយ:ពេលចុងក្រោយនេះ ប្រជាជនភាគច្រេីនសប្បាយចិត្តចំពោះការបញ្ចុះតំលៃអគ្គិសនីជាបន្តបន្ទាប់ ព្រោះបានជួយសម្រួលដល់ជីវភាពពួកគាត់បានមួយកំរិតដែរ ។ ផ្ទុយទៅវិញក៏មានមតិមួយចំនួនតូច ធ្វេីការបំផុសបំផុលពីបញ្ហានាឡិកាស្ទង់ ដែលធ្វើអោយប្រជាពលរដ្ឋមានការយល់ច្រឡំមកលើអគ្គិសនីកម្ពុជា ផងដែរ ។ ជុំវិញករណីនេះ លោក អេង គន្ធា អគ្គនាយករង នៃអគ្គិសនីកម្ពុជា បានធ្វើការផ្តល់យោបល់ដូចខាងក្រោម៖
១. ក្នុងដែនអាជ្ញាប័ណ្ណ " អគ្គិសនីកម្ពុជា " សូមទំនាក់ទំនងមកអគ្គិសនីកម្ពុជា មានសេវាទទួលការឆ្លេីយតប ២៤ម៉ោង / ២៤ម៉ោង ។
២. នៅក្នុងដែនសេវាករ "ឯកជន" សូមទំនាក់ទំនង " អាជ្ញាធរអគ្គិសនីកម្ពុជា " ។
៣. សូមកុំដោះស្រាយតាមវោហារសាសន៍ វានឹងធ្វេីអោយខាតពេលវេលា និងគ្មានតម្លៃ ។
៤. សូមប្រជាពលរដ្ឋ កុំប៉ះពាល់ខ្សែបញ្ជូនរង ប្រយ័ត្នគ្រោះថ្នាក់ដល់អាយុជីវិត និងពេលចេញពីលំនៅដ្ឋាន បេីសិនអាចគួរ " បិទបារ៉ែត ឬឌីសសង់ទ័រ"៕

13321947_273157356365395_8951324046564445359_n

13344529_273157346365396_1904951568722662356_n

អត្ថបទ៖ អារុណ

 
អគ្គិសនីកម្ពុជា បង្ហាញពីដំណោះស្រាយពេលមានបញ្ហា អគ្គិសនីកម្ពុជា បង្ហាញពីដំណោះស្រាយពេលមានបញ្ហា Reviewed by Unknown on 7:23:00 PM Rating: 5

No comments:

Powered by Blogger.