Recent Posts

Seo Services

មួយក្បាច់នេះ ផ្អើលភ្ញាក់ទាំងសមត្ថកិច្ច ទាំងពលរដ្ឋ តើជាកំហុសអ្នកណា?

13062319_1084049421665716_6870415275937596207_n

News New: ករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ កាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ តើ ជាកំហុសអ្នកណា? យើងធ្វើការពិចារណាទាំងអស់គ្នា ទៅលើករណីនេះ ទោះបីវាមិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ មនុស្សមែន។ ប៉ុន្តែវាគ្រាន់តែជាសំណាងល្អមួយ ក្នុងចំណោមមួយពាន់សំណាងអាក្រក់ប៉ុណ្ណោះ។ ចុះករណីរថយន្តដឹកឥវ៉ាន់ លើសទំងន់ និងសំពីងសំពោងបែបនេះ ក្នុងពេលជួបគ្រោះនោះ មានអ្នកផ្សេងធ្វើដំណើរក្បែរៗដែរ តើវាយ៉ាងម៉េច? ការដឹក ឥវ៉ាន់ច្រើនសំពីងសំពោង និងទំងន់ធ្ងន់ វាជាការកំហុសរបស់ម្ចាស់រថយន្ត ដែលត្រេកត្រអាលចង់បានហួសប្រមាណ និងខ្វះ ការពិចារណា មិនចេះគិតពីគេឯង ព្រមទាំងស្គាល់ច្បាបើទំលាប់។ ប៉ុន្តែនៅតាមដងផ្លូវនីមួយៗ តែងតែមានបងៗសមត្ថកិច្ច ដែលរងចាំត្រួតពិនិត្យ ឆែកឆេរ និងចាប់រាល់រថយន្តណាមិនគោរពច្បាប់។ ចុះហេតុអ្វីបានជារថយន្តនេះ អាចធ្វើដំណើរបាន យ៉ាងរលូនរហូតមកដល់ស្ពានជ្រោចង្វារបែបនេះ? ប្រហែលជាយប់ពេក សមត្ថកិច្ចសំរាកអស់។ ត្រូវម្យ៉ាងដែរ។ ផ្ទុយទៅវិញ ក្នុងករណីមួយចំនួនធំ រថយន្តដឹកលើសទំងន់ សំពីងសំពោងទាំងថ្ងៃ ឬទាំងមានសមត្ថកិច្ចកំពុងប្រតិបត្តិការណ៍។ ម៉េចក៏មាន រថយន្តទាំងនោះ អាចបរលើផ្លូវថ្នល់បាន? ហើយសមត្ថកិច្ចមួយចំនួនទៀត អង្គុយ ឬឈរចាំឆែករថយន្តធំៗ ដឹកឥវ៉ាន់ពេលគឺ មិនដែលឃើញសមត្ថកិច្ចទាំងនោះ ទៅឡើងឆែកឆេរមើលរថយន្តនោះឡើយ ក្រៅពីទទួលលុយហើយបិទភ្នែក បណ្តោយឱ្យ រយន្តនោះបើកទៅយ៉ាងរលូន។

News New សង្កេតឃើញថា ខ្មែរយើងនិយមចាំ គោដាច់ ទើបធ្វើរបង។ ជួបគ្រោះថ្នាក់ហើយ ទើបការពារជាក្រោយ។ តើគំនិត បែបនេះ បានប្រយោជន៍អី?

13177181_245242929168151_4324771383400998351_n

អត្ថបទ៖ លោក មាស សុខុម

មួយក្បាច់នេះ ផ្អើលភ្ញាក់ទាំងសមត្ថកិច្ច ទាំងពលរដ្ឋ តើជាកំហុសអ្នកណា? មួយក្បាច់នេះ ផ្អើលភ្ញាក់ទាំងសមត្ថកិច្ច ទាំងពលរដ្ឋ តើជាកំហុសអ្នកណា? Reviewed by Unknown on 2:26:00 AM Rating: 5

No comments:

Powered by Blogger.