Monday, May 23, 2016

ឆ្នាំនេះគោឧសរាជនាំជ័យ កសិករ និងរាជរដ្ឋាភិបាល រួមគ្នាកសិកម្មរីកចំរើន ជីវភាពធូរធារ

13233156_1713809898896981_5858889471784205174_n

News New: នៅក្នុងព្រះរាជពិធីបុណ្យច្រតព្រះន័ង្គល ឆ្នាំ២០១៦នេះ ព្រះគោឧសរាជ បរិភោគ សណ្ដែក ៩៥%  ស្រូវ ៩០% និងពោត ៩០%។ តាមរយ: លទ្ធផលនេះ បើយោងទៅលើជំនឿ ព្រាហ្មណ៍ទស្សន៍ទាយថា សណ្ដែក ស្រូវ និងពោត របស់ប្រជាកសិករក្នុងឆ្នាំនេះ នឹងទទួលបានទិន្នផលល្អគាប់ ប្រសើរជាមិនខាន។ ទោះបីគោឧសរាជ បរិភោគដំណាំតែបីមុខនេះក្ដី ពុំមែនមានន័យថា ដំណាំផ្សេងៗ ពុំទទួលបានភោគផលនោះទេ ឫក៏មុខដំណាំ ដទៃទៀតត្រូវបោះបង់ចោលមិនដាំដុះនោះទេ។ សំខាន់ សូមបងប្អូនព្យាយាមដាំដុះ ប្រកបដោយវិធីសាស្ត្រកសិកម្មទំនើប ដែលមានក្រសួងកសិកម្ម សហការជាមួយអង្គការសង្គមនានា ដើម្បីផ្ដល់ពូជ និងបច្ចេកទេស ជូនដល់បងប្អូនប្រជាកសិករ។


ក្រៅពីការផ្សងតាមជំនឿដូនតាយើង រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តឥតឈប់ ក្នុងការអភិវឌ្ឍបណ្ដាញប្រព័ន្ធធារាសាស្ត្រ ដែលជាប្រភពរក្សា និងបង្ហូរទឹកពីកន្លែងមួយទៅកន្លែងមួយ អោយកាន់តែទូលំទូលាយតាមផែនការ។ លើសពីនេះទៅទៀត  រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងរៀបចំ យុទ្ធសាស្ត្រថ្មីៗ ដើម្បីលើកកម្ពស់តម្លៃកសិផលក្នុងស្រុករបស់ប្រជាកសិករ ពិសេសទំនាក់ទំនងជាមួយប្រទេសដទៃ ដើម្បីនាំចេញទៅកាន់ទីផ្សារ អន្តរជាតិ។

សរុបជារួម ប្រជាកសិករក៏ប្រឹង រាជរដ្ឋាភិបាលក៏ខ្នះខ្នែងព្រមគ្នា ប្រកបដោយការយល់ចិត្តថ្លើមគ្នា នោះកសិកម្មកម្ពុជាយើង នឹងរឹងមាំរីកចំរើន ជីវភាព ប្រជាពលរដ្ឋធូរធារមានបានជាប្រាកដ៕

13267702_613927452114067_3426252052562071607_n

13263700_613927442114068_9020646559011032694_n

13240719_613927558780723_8629029018219080186_n

13230264_613927562114056_5087460578771465241_n

13263947_1713793388898632_3843286643687647827_n

13245505_1713793355565302_2697973919645123445_n

13265881_1713793478898623_172686118224166878_n

អត្ថបទ៖ អារុណ

0 comments:

Post a Comment