Thursday, May 12, 2016

សម្តេច​ ស ខេង "អង្គការ​ សមាគម អាចរងការប្តឹងឡើងតុលាការប្រសិនបើ....."

13177662_1600413230269728_2660381879349674715_n

News New: កាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ម្សិលម៉ិញនេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានស្នើអោយរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការពិនិត្យតាមដានសកម្មភាព និងធ្វើស្ថិតិរបស់ អង្គការ សមាគម ឡើងវិញ ដើម្បីងាយស្រួលចាត់វិធានការ និងគ្រប់គ្រងអោយបានត្រឹមត្រូវ ពិសេសគ្រប់អង្គការ សមាគម ដែលធ្វើសកម្មភាពផ្តល់ប្រាក់កម្ចីរខុសច្បាប់ជូនទៅប្រជាពលរដ្ឋ។ សម្តេចបញ្ជាក់បែបនេះ ព្រោះកន្លងមក ក្នុងអំឡុងពេល ដែលកម្ពុជាយើង មិនទាន់ទាន់មានច្បាប់ស្តីពី អង្គការ សមាគម គឺមានអង្គការ សមាគម និងក្រុមហ៊ុន មួយចំនួន បានធ្វើ សកម្មភាពផ្ទុយពីលក្ខន្តិក: និងបទបញ្ញត្តិរបស់ខ្លួន ទៅឆបោកប្រជាពលរដ្ឋ ដោយជ្រកក្រោមស្លាកជា អង្គការ សមាគម មិន មែនរដ្ឋាភិបាល។ ក្នុងន័យនេះ សម្តេចក្រឡាហោម បានបញ្ជាក់បន្ថែមទៀតថា កម្ពុជា មិនមានការបិទសិទ្ធិសេរីភាពរបស់ អង្គការ  សមាគម ណាមួយមិនអោយចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិនោះទេ ។ ប៉ុន្តែបើមានករណីអង្គការ សមាគម ណា មិនគោរពលក្ខន្តិក:  បទបញ្ញត្តិរបស់ខ្លួន ហើយទៅឆបោកប្រជាពលរដ្ឋ អង្គការ សមាគមនោះ អាចរងការប្តឹងឡើងតុលាការ ខណ:ច្បាប់ស្តីពី អង្គការ សមាគម មិនមែនរដ្ឋាភិបាល ត្រូវបានប្រកាសអោយអនុវត្ត។ សម្តេចក្រឡាហោម ស ខេង ថ្លែងបែប នេះ ក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី ការធ្វើប្រតិបត្តិការគ្មានការអនុញ្ញាតក្នុង វិស័យមូលបត្រ និងការផ្សព្វផ្សាយច្បាប់ស្តីពីសមាគម និងអង្គការមែនមែនរដ្ឋាភិបាល នាល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងមហាផ្ទៃ៕

13178942_1600413226936395_4511689264093584006_n

13237627_1600413256936392_5450002920263479427_n

13230312_1600413420269709_6322520554033603898_n

13165824_1600413483603036_5340824864766613899_n

13178786_1600413296936388_1431691758152901015_n

13220881_1600413303603054_5286327826735916609_n

13179341_1600413403603044_2682943961224862930_n

អត្ថបទ៖ កញ្ញា ហោ វ៉ាន់នី

0 comments:

Post a Comment