Sunday, May 22, 2016

ក្រសួងសុខាភិបាលថា បង្កបញ្ហាច្រើនលើកច្រើនសារ ម៉េចទើបបិទពេលនេះ? ក្រសួងគួរគិតរឿងមន្ទីរពេទ្យឡើងវិញ

13260103_1142715972458765_5820161905423971077_n

News New: ខ្មែរយើងនិយមដល់តែ គោដាច់ ទើបរបង មិនដែលគិតគូ ឬធ្វើអ្វីដើម្បីការពារមុនទេ។ ដូចជា ករណីមន្ទីរពេទ្យឯកជន តើក្រសួងសុខាភិបាលកម្ពុជា មានការសិក្សាច្បាស់លាស់ទេ? មុនអោយច្បាប់បើករកស៊ីនោះ។ មន្ទីរពេទ្យសំខាន់ណាស់ សំរាប់សង្គ្រោះជីវិតមនុស្ស ពេលមានជំងឺផ្សេងៗ។ ប៉ុន្តែផ្ទុយទៅវិញ បើមន្ទីរ ពេទ្យគ្មានជំនាញពិតប្រាកដ គឺមិនខុសអីពីបង្កើតឡើង ដើម្បីសំលាប់មនុស្សនោះទេ។ ជាក់ស្តែង ករណីមន្ទីរព្យាល និងសម្ភព ឃឹម រ៉ានី បើតាមលិខិតប្រកាសបិទ របស់ក្រសួងសុខាភិបាល ថាមន្ទីរសំរាលព្យាបាល និងសម្ភព មួយនេះ បង្កអោយមានបញ្ហាជាច្រើនលើកច្រើនសារ ។ បើដូច្នោះ ម៉េចក៏ក្រសួងសុខាភិបាល មិនមាន វិធានការតាំងពីយូរហើយ? រងចាំដល់មនុស្សស្លាប់ ទើបបិទ។ គួរអោយសោកស្តាយចំពោះនីតិវិធីរបស់ក្រសួងសុខាភិបាលនេះ។ សុភាសិតខ្មែរយើងមួយឃ្លាបានពោល ថា"ការពារប្រសើរជាងព្យាបាល" ។ តើក្រសួងសុខាភិបាល បានយកសុភាសិតនេះមកប្រើទេ?

ការពិតក្រសួងសុខាភិបាល គួរត្រួតពិនិត្យឡើងវិញទាំងអស់ មិនថា មន្ទីររដ្ឋ ឬមន្ទីរពេទ្យឯកជនទេ ថាតើមន្ទីរពេទ្យទាំងនោះ មានលក្ខណ:សម្បត្តិ និងជំនាញឯក ទេសគ្រប់គ្រាន់សំរាប់ព្យាបាលជំងឺប្រជាពលរដ្ឋ ហើយរឺនៅ? បើមានគួរបមពាក់បំប៉នបន្ថែម ។ ប៉ុន្តែប់គ្មានគួរបិទតែម្តង។ ជាងនេះទៅទៀត ក្រសួងសុខាភិបាល គួរស្តាប់មតិលើកឡើងរបស់ប្រជាពលរដ្ឋ ពិសេសតាមបណ្តាញផ្សព្វផ្សាយ(Facebook) ដើម្បីយកបញ្ហាទាំងនោះទៅសិក្សាតាមដាន ស្រាវជ្រាវ ដើម្បីចាត់ការទៅតាម នីតិវិធីរបស់ខ្លួន មិនគួរសង្ងំនៅស្ងៀម រហូតដល់សូម្បីតែរដ្ឋមន្ត្រីក្រសួងសុខាភិបាល មួយទាំងមូល ប្រជាពលរដ្ឋស្ទើរមិនស្គាល់ឈ្មោះផងនោះ៕

13241286_1142715992458763_6956021153558486338_n

អត្ថបទ៖ អារុណ

0 comments:

Post a Comment