Monday, May 16, 2016

សម្តេច​ ស ខេង ស្នើអោយពលរដ្ឋ សហការជាមួយនគរបាលជាតិ ដើម្បីសន្តិសុខសង្គម

13240560_831921513614536_5044340268942852603_n

News New: នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវអោយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងអង្គការ សមាគមជាតិ អន្តរជាតិ សុំជួយចូលរួមសហការជាមួយកងកម្លាំង នគរបាលជាតិ គ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើអោយសន្តិសុខ សណ្តាប់ធ្នាប់សង្គមជាតិយើងមានភាពល្អប្រសើរឡើង ។


ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរថា ក្នុងរយៈពេលកន្លងមកនេះ កងកម្លាំងនគរបាលជាតិ ដែលបានប្រសូតចេញពីកូនចៅពលដ្ឋខែ្មរ គ្រប់ជំនាន់ បានឆ្លងកាត់ឧបសគ្គជាច្រើន ហ៊ានពលីជីវិតគ្រប់បែបយ៉ាង និងបាន ប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាល ស្រប ច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ។

សម្តេចក្រឡាហោម មានប្រសាសន៍បន្តទៀតថា ក្នុងនោះដែរ កងកម្លាំងនគរបាលជាតិ ក៏បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួន រាប់មិនអស់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ការពារឯករាជ្យ អាធិបតេយ្យភាពជាតិ បូរណភាពទឹកដី រក្សាស្ថិរភាពនយោបាយ ប្រឆាំងទប់ស្កាត់រាល់ឧបាយកល ប៉ុនប៉ងធ្វើវិទ្ធង្សនា អំពើភេរវកម្ម បង្កា និងបង្ក្រាប ឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសព្រហ្មទណ្ឌ គ្រប់ប្រភេទ និងការពារអាយុជីវិត ទ្រព្យសម្បត្តិប្រជាពលរដ្ឋ រក្សាសុខសុវត្ថិភាព នៅមូលដ្ឋាន និងរបៀបរៀបរយសណ្តាប់ ធ្នាប់សាធារណៈក្នុងសង្គម ក្រៅពីនេះកងកំលាំងនគរបាលក៏បានចូលរួមលេណដ្ឋាន សមរភូមិជាមួយកងទ័ពនៃកងយោពល ខេមរភូមិន្ទ ការពារខែ្សបន្ទាត់បង្គោល ខ័ណ្ឌសីមាព្រំដែនផងដែរ។

សម្តេចក្រឡាហោម បញ្ជាក់ទៀតថា តាមរយៈកិច្ចខិតខំថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់នោះ បានជំរុញអោយកម្ពុជា មានស្ថេរភាពនយោបាយ បន្តសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% និងចំណូលប្រជាពលរដ្ឋជាមធ្យម ម្នាក់ៗកើន ដល់ ១៣២៥ដុលា្លរអាមេរិកក្នុងមួយឆ្នាំ។

សម្តេចក្រឡាហោម ស ខេង ថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ក្នុងពិធី អបអរសាទរខួបលើកទី៧១ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា(16.5.1945- 16.5.2016) ។

ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានថ្លែងបញ្ជាក់ថា ក្នុងឆ្នាំ២០១៥កន្លងទៅនេះ នគរ បាលជាតិ បានប្រមូលផ្តុំអនុវត្តភារកិច្ចស្នូលរបស់ខ្លូន ក្នុងការថែរក្សាសន្តិសង្គម ធ្វើបឲ្យបទល្មើសបន្តថយចុះ៤%បន្ថែមទៀត បើធៀបឆ្នាំ២០១៤ ដែលមានត្រឹម ២៧០៨ករណី លើ ២៨១៤ករណី និងបានចាត់វិធានការបង្ក្រាបបណ្តាករណីបទល្មើសកើន ឡើងរហូតដល៧៩% ឃាត់ខ្លួនជនល្មើសបានជាង ៣០០០នាក់ ៕

13179164_831919426948078_9106927141572604895_n

13177081_831921400281214_8422442079693519332_n

អត្ថបទ៖ កញ្ញា ហោ វ៉ាន់នី

0 comments:

Post a Comment