Recent Posts

Seo Services

អំណោយលោក ស សុខា និងលោកស្រី ត្រូវបានផ្តល់ជូនយាយតាចាស់ជរាគ្មានទីពឹង ក្នុងស្រុកព្រះស្តេច




13138795_1705410246403613_2883939050235894781_n

News New: កាលព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦  លោក អាំង សិរីពិសិទ្ធិ និងក្រុមកាងារលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង សហការជាមួយលោកប្រធានប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រះស្តេច បាននាំយកអំណោយរបស់លោក ស សុខា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងជាអ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងលោកស្រី ជូនគ្រួសារលោកតា ចេង សែម មានអាយុ ៨៣ឆ្នំា លោក យាយ តែន ញ៉ញ អាយុ ៨៨ឆ្នំា រស់នៅ ភូមិជៃ អាខោល ឃំុសេនារាជឧត្តម្ភ ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលកំពុងដេកឈឺរងចាំជីវិតចុងក្រោយ។ អំណោយដែលផ្តល់ជូនយាយតា នៅពេលនោះរួមមាន៖ ថវិកា និងគ្រឿងឧបភោគ បរិភោគ ពិសេសមានទាំងភីហ្សាជូនលោកយាយលោកតា ទទួលទានផងដែរ។
សូមបញ្ជាក់ថា សព្វថ្ងៃនេះលោកយាយ និងលោកតា រស់នៅតែពីរនាក់ប្តីប្រពន្ធគ្មានកូនចៅនៅជាមួយទេ ។ សព្វថ្ងៃរស់នៅគឺ បានប្អូនសង់កូនខ្ទមតូចមួយ នៅលើ ដីរបស់គាត់ ដើម្បីអោយលោកយាយលោកតាស្នាក់នៅសិន។ ចំពោះការហូបចុកវិញ បានពីអ្នកជិតខាង និងប្អូន ជូនបាយសំឡ ហូបគ្រាន់កំដរជីវិតរស់នៅទំរាំដល់ដំណាក់កាលចុងក្រោយតែប៉ុណ្ណោះ។ ពេលខ្លះទៀត អ្នកជិតខាងមិនបានអោយ ក៏សំរានទាំងអត់បាយក៏មាន៕


13102663_1705410359736935_1213284357857727928_n

13165999_1705410333070271_2189710176729351699_n

13103405_1705410436403594_7528643959373920758_n

13095977_1705409949736976_6569330377039274834_n

អត្ថបទ៖ លោក មាស សុខុម




អំណោយលោក ស សុខា និងលោកស្រី ត្រូវបានផ្តល់ជូនយាយតាចាស់ជរាគ្មានទីពឹង ក្នុងស្រុកព្រះស្តេច អំណោយលោក ស សុខា និងលោកស្រី ត្រូវបានផ្តល់ជូនយាយតាចាស់ជរាគ្មានទីពឹង ក្នុងស្រុកព្រះស្តេច Reviewed by Unknown on 10:09:00 PM Rating: 5

No comments:

Powered by Blogger.