Recent Posts

Seo Services

សសយក ស្រុកកញ្ច្រៀច ទទួលបានលិខិតថ្លែងអំណរគុណពីឯកឧត្តម ស សុខា ជាង ១០០នាក់

13254490_1734431853500406_7732566688682940943_n

News New: នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះ លោក ខៀវ ភារិទ្ធ ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ចុះជួយ ស្រុកកញ្ច្រៀច ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស សុខា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានជួបសំណេះសំណាល និងផ្តល់ ជូនលិខិតថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជន កម្ពុជា ស្រុកកញ្ច្រៀច ដែលចូលរួមយ៉ាងសកម្មនៅ ក្នុងការរៀបចំកម្មវិធី សង្ក្រាន្តស្រុកខ្ញុំ កាលពីមុនចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ពុទ្ធសក រាជ ២៥៦០ គ្រឹស្តសករាជ ២០១៦ កន្លងទៅ ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់។ លោក ខៀវ ភារិទ្ធ ក្នុងនាមឯកឧត្តម ស សុខា ប្រធានសហ ភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បាននាំយកនូវពាក្យពេចន៍ថ្លែងអំណរគុណជូនសមាជិក សមាជិកា ទាំងអស់ ដែលបានយកអស់កំលាំង កាយចិត្ត ចូលរួមយ៉ាងសកម្ម ដើម្បីធ្វើ អោយប្រជាពលរដ្ឋក្នុងស្រុកញ្ច្រៀចជាងពីរម៉ឺននាក់ បានលេងល្បែងប្រជាប្រិយខ្មែរ និងទស្សនាការប្រគុំតន្ត្រី ព្រមទាំងក្រុមកំប្លែង យ៉ាងសប្បាយ រីករាយបំផុត។ សមាជិក សមាជិកា ជាង១០០នាក់ ដែលទទួលបានលិខិតថ្លែងអំណរគុណពីឯកឧត្តម ស សុខា តាមរយ:លោក ខៀវ ភារិទ្ធ មានទឹក ចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណឯកឧត្តម ស សុខា ដែលជានិច្ចកាលតែងតែគិតគូ និងយកចិត្តទុកដល់ សមាជិក សមាជិកា ក្នុងស្រុក កញ្ច្រៀច  ក៏ដូចជាស្រុកផ្សេងៗទូទាំងខេត្តព្រៃវែង។

ជាទីបញ្ចប់ លោក ខៀវ ភារិទ្ធ បានអំពាវនាវដល់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកញ្ច្រៀច ទាំងអស់ សូមចូលរួម ធ្វើការ បរិច្ចាកឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ចុះជួយស្រុកកញ្ច្រៀច នាខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ខៀវ ភារិទ្ធ ក៏បានបន្តដឹកនាំក្រុមការងារ ចុះពិនិត្យមើលការសាងសង់ផ្ទះចំនួន ២ខ្នង ជាអំណោយឯកឧត្តម ស សុខា និងលោកជំទាវ និងបាននាំយកអំណោយឯកឧត្តម ស សុខា និងលោកជំទាវ ផ្តល់ជូនបងស្រីមេម៉ាយកូនពីរ រួមមាន៖ អង្ករ ៥០គីឡូក្រាម មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ មុង ភួយ កន្ទេរ ចង្ក្រានហ្គាស និងគ្រឿងប្រើប្រាស់ផ្ទះបាយចំនួនទៀត៕

13245327_1734432320167026_1800376965338726873_n

13256366_1734432220167036_5234989167618832031_n

13319731_1734432086833716_8679596240003084266_n

13322087_1734432430167015_9171933766583462868_n

13288989_1113891425348747_1863638925_n

13330327_808975239233035_649710284_n

13285807_808974795899746_1130475273_n

អត្ថបទ៖ លោក មាស សុខុម

 

 
សសយក ស្រុកកញ្ច្រៀច ទទួលបានលិខិតថ្លែងអំណរគុណពីឯកឧត្តម ស សុខា ជាង ១០០នាក់ សសយក ស្រុកកញ្ច្រៀច ទទួលបានលិខិតថ្លែងអំណរគុណពីឯកឧត្តម ស សុខា ជាង ១០០នាក់ Reviewed by Unknown on 10:45:00 PM Rating: 5

No comments:

Powered by Blogger.