Saturday, May 14, 2016

មន្ត្រីនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ ចុះប្រមូលសំរាមទីធ្លាឆ្នេរអារីស្តុន

13239307_686252828180508_3677730669225338320_n

News New: កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ ក្រុមមន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ រួមសហការជាមួយអាជ្ញាធរក្រុងព្រះសីហនុ ក្រុមសម្អាតសំរាម បាននាំគ្នាបន្តទៅសម្អាតសំរាមនៅតាមឆ្នេរអារីស្តុន ដែល មានភ្ញៀវទេសចរមកចូលលេងកម្សាន្តក្នុងឱកាសឈប់សំរាកបុណ្យ ជាហេតុធ្វើអោយមានសំរាមរាយប៉ាយតាមឆ្នេរខ្សាច់ ដោយសារតែភ្ញៀវទេសចរមួយចំនួន ពុំបានវិចខ្ចប់ និងយកទៅដាក់ធុងសំរាមអោយបានត្រឹមត្រូវតាមការអប់រំផ្សព្វផ្សាយ របស់ក្រុមការងារ។

សកម្មភាពរបស់មន្ត្រីរាជការនៅពេលនេះ សបញ្ជាក់អំពីការយកចិត្តទុកដាក់ ថែរក្សាអនាម័យ បរិស្ថាន ដើម្បីអោយសោភ័ណ ភាពឆ្នេរសមុទ្រមានភាពស្រស់បំព្រង និងប្រកបទៅដោយអនាម័យល្អ សុខភាពល្អ ពិសេសគឺដើម្បីបង្ហាញអោយភ្ញៀវទេស ចរណ៍ទាំងអស់ យកជាគំរូ រួមគ្នាធ្វើយ៉ាងណាអោយបរិស្ថានស្រុកយើងស្រស់បំព្រង ជាប្រទេសដែលស្អាត ជាប្រទេសដែល មានសោភ័ណ និងមានឈ្មោះល្បីលើឆាកអន្តរជាតិនោះ។

ជុំវិញករណីសំរាមនេះដែរ News New សូមសំណូមពរយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្តារួមគ្នាថែរក្សា និងសំអាតអនាម័យឡើង ដោយផ្តើមចេញពីគ្រប់គ្នា ដើម្បីយើងរស់នៅមានសុខភាពល្អ ភូមិល្អ តំបន់ល្អ ស្រុកល្អ ខេត្តល្អ ទីក្រុងល្អ និងប្រទេសជាតិល្អ៕

13164304_686253084847149_1976071035813278009_n

13179252_686252991513825_3706537157554965175_n

13239199_686252804847177_1173555930451347330_n

13239095_686252818180509_779142160811008523_n

13239316_686253031513821_617197408499437180_n

អត្ថបទ៖ លោក មាស សុខុម

0 comments:

Post a Comment