Recent Posts

Seo Services

ប្រជាពលរដ្ឋធ្វើដំណើរកាត់វត្តភ្នំ ក៏នាំគ្នានិយាយ.........

13220115_799071333556759_656633408_n

News New: រមណីយដ្ឋានវត្តភ្នំ ជាបេះដូងរបស់រាជធានីភ្នំពេញ ដែលគេកំណត់យកជាចំណុចកណ្តាលនៃការកំណត់ចម្ងាយផ្លូវពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តនីមួយៗ ពេលបច្ចុប្បន្ននេះ បន្ទាប់ពីសាលារាជធានីភ្នំពេញ ធ្វើការកែលំអ តាំងពីខាងក្រោមដល់ខាងលើ ប្រកបដោយសោភ័ណភាពយ៉ាងស្រស់បំព្រង គួរជាទីចាប់ ចិត្តពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ពិសេសគឺអ្នកនិយមផ្តិតយករូបភាពរបស់ខ្លួនដោយភ្ជាប់នូវរូបទេសភាពនោះ ពួកគេតែងតែមកថតរូបនៅទីវត្តភ្នំនេះ។ បើយើងគយគន់ទេសភាពវត្តភ្នំ នៅពេលថ្ងៃ យើងឃើញរបងក្បាច់ព័ន្ធជុំវិញវត្តភ្នំពេញ មានលក្ខណ:ជាក្បាច់យ៉ាងល្អប្រណីត អមដោយសួនច្បារ ស្មៅ ការ៉ូឡាក្រាល យ៉ាងស្រស់បំព្រង ពិសេសជាងនេះទៅទៀត ទេសភាពវត្តភ្នំក្នុងពេលរាត្រីពិតជាបានធ្វើអោយប្រជាពលរដ្ឋអ្នកធ្វើដំណើរកាត់តាមវត្តភ្នំនេះ មានការស្ញើចសរសើរមិនដាច់ ពីមាត់នូវក្បាច់លំអដោយភ្លើងពណ៌ចំរុះ តាមលំនាំក្បាច់នៃកាំជណ្តើរ នាឡិកា និងហេដ្ឋារចនាលើវត្តភ្នំ ពិតជាអស្ចារ្យមែន។ បើយើងការប្រៀបធៀបទៅនឹងប៉ុន្មានខែមុន មិនទាន់មានការតុបតែងលំអបែបនេះ វត្តភ្នំមិនមានអ្វីគួរអោយអស្ចារ្យសោះ ពិសេសពេលរាត្រី ក្រៅពីនារីៗរកស៊ីផ្លូវឈរត្រៀបត្រាលំអគឺគ្មានសោភ័ណភាពអ្វីឡើយ។ ប៉ុន្តែបច្ចុប្បន្ននេះ គឺអត់ទេ ប្រជាពលរដ្ឋពេលពាក្យថា"ពិតជាស្អាត" ហើយម្នាក់ៗដែលធ្វើដំណើរកាត់ទីវត្តភ្នំ តែងនាំគ្នាចុះថតរូប និងសំដែងនូវភាពរំភើបរីករាយនឹងសោភ័ណវត្តភ្នំ នាពេលរាត្រី ព្រមទាំងសរសើរមិនដាច់ពីមាត់ដល់សាលារាជធានីភ្នំពេញ ដែលបានធ្វើការកែលំអ តុបតែងអោយទីដ៏ស្ងាត់ច្រងំមួយនេះក្លាយជាទីដ៏មានភាពស្រស់បំព្រងបែបនេះ៕

13162353_799071376890088_2024087609_n

អត្ថបទ៖ លោក រស់ វិសិដ្ឋ
ប្រជាពលរដ្ឋធ្វើដំណើរកាត់វត្តភ្នំ ក៏នាំគ្នានិយាយ......... ប្រជាពលរដ្ឋធ្វើដំណើរកាត់វត្តភ្នំ ក៏នាំគ្នានិយាយ......... Reviewed by Unknown on 12:42:00 AM Rating: 5

No comments:

Powered by Blogger.